អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ ០៦នាក់ ទៅតុលាការផ្ដន្ទាទោស

ភ្នំពេញ​ ៖​ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យ ០៦នាក់ ទៅតុលាការផ្ដន្ទាទោសពាក់ព័ន្ធករណីគ្រឿងញៀន រួមនឹងថ្នាំញៀន ០៤កញ្ចប់ (ប្រភេទម៉ាទឹកកក)។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី២១ សីហាថា ជនសង្ស័យទាំង ០៦នាក់ដែលកម្លាំងកងរាជអាវុធហត្ថរាជធានីឃាត់ខ្លួនគឺជា បក្ខពួកផ្សេងគ្នា ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានជាបន្តបន្ទាប់គ្នា នៅចំណុច ផ្លូវ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈដែលពួកគេជិះម៉ូតូត្រលប់មកពីទិញគ្រឿងញៀនវិញ។

មន្ត្រីដដែលបន្តថា ក្នុងនោះមានជនសង្ស័យដែលឃាត់បន្តទី១-ឈ្មោះ យន់ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ, ២-ឈ្មោះ ហេង បុរី ភេទប្រុស អាយុ ២៣ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង១៥នាទីយប់, ៣- ឈ្មោះ ឆាំ ពុទ្ធា ភេទប្រុស អាយុ២០ឆ្នាំ, ៤/-ឈ្មោះ ពុត ណុយ ភេទប្រុស អាយុ២០ឆ្នាំ ៥- ឈ្មោះ ប៉ិល ចាន់ទីន ភេទប្រុស អាយុ២៣ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៣៥នាទីយប់ និង៦-ឈ្មោះ ធួន ដារឹទ្ធ ភេទប្រុស អាយុ ២៦ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ និង៥៥នាទីយប់។

ក្រោយមានវត្ថុតាងរួមនឹងចំលើយសារភាពរួចមកនោះកម្លាំងកងរាជអាវុធហត្ថរាជធានីបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ទៅតុលាការនៅថ្ងៃនេះ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab