adverise with khmeread Rong kros

ពួកចោរប្រដាប់អាវុធវាយនិងបាញ់ឲ្យរបួស ប្លន់យកទ្រព្យសម្បត្តិ

    កំពង់ស្ពឺ ៖ ពួកចោរប្រដាប់អាវុធមួយក្រុម មានគ្នាពី ៤-៥នាក់បានចូលទៅភ្ជង់វាយ និង បាញ់ឲ្យរបួសប្លន់យកគ្រឿងអល្ងការ និងលុយកាក់មួយចំនួនពីផ្ទះថៅកែលក់ស្វាយ និង ដំឡូង នាក្បាលព្រលប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥នេះ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យជនរងគ្រោះ ៣នាក់រងរបួសធ្ងន់ ។

     ប្រភពបានឲ្យដឹងថា ដំបូងក្រុមចោរប្រដាប់ដោយកាំភ្លើង AK ១ដើម និងកាំភ្លើងខ្លីមួយ​ដើម បានចូលទៅប្លន់ផ្ទះរបស់ពួកគេ ហើយជនរងគ្រោះ ២នាក់ ត្រូវបានក្រុមចោរវាយក្បាល​បណ្តាលឲ្យបែក និងម្នាក់ទៀត ត្រូវបានក្រុមចោរបាញ់ត្រូវក្បាលជង្គង់រងរបួសធ្ងន់ ហើយ​ប្រមូលយកទ្រព្យសម្បត្តិមួយចំនួនរួចបានគេចខ្លួនបាត់អស់។ជនរងគ្រោះត្រូវបានដឹកមក​សង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ។

     ប៉ូលិសពុំទានផ្តល់ព័ត៌លម្អិតនៅឡើយជុំវិញករណីប្លន់ខាងលើនេះ៕

adverise with khmeread

មតិយោបល់