adverise with khmeread Untitled 1

ជនជាតិ​ហូ​ឡង់ ឃាត់ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ត្រូវបាន​ដោះលែង​

     ភ្នំពេញ ៖ បន្ទាប់ពី​ប៉ូលិស​ចរាចរណ៍​បញ្ជូន​ទៅ​តុលាការ​ពីបទ​បើក​យានយន្ត​ស្រវឹង​នោះ តំណាង​អយ្យការ​អម​សាលាដំបូង​សាកសួរ​ជនជាតិ​ហូ​ឡង់ ចប់សព្វគ្រប់​ឲ្យ​ទៅផ្ទះ​វិញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១១​កុម្ភ​:​ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា ជនជាតិ​ហូ​ឡង់​រូបនោះ​ឈ្មោះ​Nels Heloo Cornels Van Kloosler ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​១២ ផ្លូវ​លេខ​៤២០ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ករណី​ជាប់​ជាតិ​ស្រវឹង ។​

    សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​១១​កុម្ភៈ ឆ្នាំ​២០១៦​ប៉ូលិស​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនជាតិ​ហូ​ឡង់​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​បើកបរ​យានយន្ត​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ។​

     យោង​របាយការណ៍​ប៉ូលិស​ចរាចរណ៍​រាជធានី​ភ្នំពេញ​ផ្ញើជូន​លោក​រដ្ឋមន្ត្រី ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ជនជាតិ​ហូ​ឡង់​ម្នាក់នេះ​កាលពី​វេលា​ម៉ោង​១២ និង​៤៨​នាទី​ឈានចូល​ថ្អៃ​ទី​១០​កុម្ភៈ បាន​បើកបរ​យានយន្ត​(​ម៉ូតូ​) ម៉ាក​យ៉ា​ហា ហ្វី​ណូ​១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម​1B-6409​ក្នុងស្ថានភាព​ស្រវឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ដល់​ត្រង់ចំណុច​គោលដៅ​មុខ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​

     គណៈកម្មការ​ចម្រុះ​បាន​ឃាត់ខ្លួន​ព្រោះ​មាន​ពិនិត្យ​ជាតិ​ស្រវឹង ។ បន្ទាប់មក​ត្រូវបាន​សម​ត្ត​កិច្ច រកឃើញថា​ជនជាតិ​មាន​សភាព​ស្រវឹង​ខ្លាំងពេក ក៏បាន​ឃាត់ខ្លួន​នាំ ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ជា​បណ្តោះ​អាស​ន្ត ដោយ​ជនជាតិ​ហូ​ឡង់​រូបនោះ​ល្មើស​ពី​ច្បាប់​កំណត់ (​ជាតិ​ស្រវឹង​) ។​

     ពេល​សម​ត្ត​កិច្ច ឃាត់ខ្លួន​នាំទៅ​ដាក់​ក្នុង​បន្ទប់​មួយ​យ៉ាង​សមរម្យ ដើម្បី​ព្រឹក​ឡើង​បន្តធ្វើ​ការសាកសួរ ទៅតាម​ច្បាប់ ត្រួតពិនិត្យ​ជាតិ​ស្រវឹង ពេញ​មួយ​យប់នោះ​ជនជាតិ​ហូ​ឡង់ មិនបាន​ដេក​ពួន​ទេ ។ គឺ​បាន​ស្រែក​ឡូឡា​ពេញ​បន្ទប់ និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ថែមទៀត​ផង ដោយ​គាស់​សោ​ទ្វារ​បុក​ទំ​លុះ​ទំលាយ​ពិ​ដាន​ខាងលើ និង​ធាក់​ជញ្ជាំង​បន្ទប់​រហូត​ហើមជើង​ដើរ​ស្ទើ​លែងរួច ក្នុង​គោលបំណង​ចង់​រត់​គេ​ខ្លួន ។​

     ដោយយោង​លើ​ទង្វើ​ជនជាតិ​ហូ​ឡង់ បាន​ប្រព្រឹត្ត​កាន់តែ​ធ្ងន់ធ្ងរ​បែបនេះ សម​ត្ត​កិច្ច​ប៉ូលិស​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កសាង​សំណុំរឿង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​

    តែ​ទីបំផុត​ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ៕​

 

.គាត់ស្រវឹង អាណិតគាត់ណាស់ ។ ពេលស្វាងស្លូត ប្រពន្ធសួរមិនចង់និយាយផង ទំនងខ្លាចចំហាយជាតិសុរាស្រវឹងដល់ប្រពន្ធ ។ ថ្ងៃក្រោយសុំកុំរាង ។

Posted by Khem Bunnak on Wednesday, February 10, 2016

 

adverise with khmeread

មតិយោបល់