ពលរដ្ឋអាមេរិកទូទាំងប្រទេសនាំគ្នាគយគន់សូរ្យគ្រាសទាំងស្រុងដ៏កម្រ មិនធ្លាប់មានក្នុងរយៈពេល ៩៩ ឆ្នាំមកនេះ!

កចាំមើលមេឃដ៏អន្ទះសារបានឈរនៅគ្រប់ទិសទីនៅទ្វីបអាមេរិកខាងជើង កាលពីថ្ងៃចន្ទ ទី២១ សីហា ខណៈដែលព្រះអាទិត្យបាត់ស្រមោលពីក្រោយព្រះចន្ទ ក្នុងព្រឹត្តិការណ៍សូរ្យគ្រាសទាំងស្រុងដ៏កម្រ ដែលបានកើតឡើងនៅទូទាំងឆ្នេរខាងលិចនិងខាងកើតសហរដ្ឋអាមេរិកជាលើកដំបូង ជិតមួយសតវត្សរ៍មកនេះ។ 

អ្នកចាំគយគន់សូរ្យគ្រាស និង អ្នកចាំមើលតារាលើមេឃថ្មីថ្មោងជាច្រើនលាននាក់ បានប្រមូលផ្តុំតាមទីក្រុងធំៗរង់ចាំមើលសូរ្យគ្រាសទាំងស្រុងនេះ ដែលបានកើតឡើងលើទំហំផ្ទៃដីលាតសន្ធឹងប្រវែងប្រមាណ ១១៣ គីឡូម៉ែត្រ ឆ្លងកាត់រដ្ឋចំនួន ១៤ របស់អាមេរិក ជាកន្លែងដែលព្រះចន្ទបាំងពន្លឺព្រះអាទិត្យទាំងស្រុង អស់មួយសន្ទុះនោះ។ 

ពិធីបុណ្យផ្សេងៗ ការជប់លាងលើដំបូលផ្ទះ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើដំណើរបោះជំរំ និង ការជួបជុំតារារូបវិទូ បានកើតឡើងទូទាំងសហរដ្ឋអាមេរិក សម្រាប់អ្វីដែលអង្គការណាសារំពឹងថា ជាសូរ្យគ្រាសដែលមានការថតរូបនិងថតជាឯកសារច្រើនបំផុតក្នុងសម័យទំនើបនេះ ដោយសារតែយុគសម័យបណ្តាញសង្គម។ 

ការបាំងជិតពន្លឺព្រះអាទិត្យ ដែលគេស្គាល់ថា សូរ្យគ្រាសទាំងស្រុង ឬ ពេញវង់នេះ បានចាប់ផ្តើមនៅឆ្នេរលីនខូន រដ្ឋអូរីហ្គិន វេលាម៉ោង ៥.១៦ នាទីល្ងាច (វេលាម៉ោង ១.១៦ ទៀបភ្លឺថ្ងៃអង្គារ ទី២២ សីហា នៅកម្ពុជា)។ 

ហ្វូងមនុស្សបាននាំគ្នាស្រែកអបអរយ៉ាងកងរំពង ចំពោះការដែលបានឃើញមេឃងងឹតដោយសារសូរ្យគ្រាស ដែលកើតឡើងជាលើកដំបូងក្នុងរយៈពេល ៩៩ ឆ្នាំនេះ៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab