បុរសវ័យចំណាស់ម្នាក់ក្អួតធ្លាក់ឈាម...នៅមុខបន្ទប់ជួល

ភំ្នពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់នៅមុខ បន្ទប់ជួលខ្លួនឯង ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បរុសដែលស្លាប់ឈ្មោះ ផា អាយុ​៥០ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅបន្ទប់ជួល មានស្រុកកំណើតនៅខេត្តស្វាយរៀង។ 

ប្រភពបន្តថា មុខពេលស្លាប់គេឃើញបុរសនោះផឹកស្រារាល់ថ្ងៃ លុះដល់ម៉ោង១ និង ៣០នាទី អ្នកជួលបន្ទប់ជាប់ក៏ចេញទៅបន្ទប់ទឹក ក៏ប្រទះឃើញបុរសវ័យចំណាស់រូប នេះដេកស្លាប់មុខបន្ទប់ជួលខ្លួនឯងតែម្តង។ មុនពេលស្លាប់បុរសរូបនោះបានក្អួតធ្លាក់ឈាមគួរឱ្យខ្លាច។

ក្រោយមកសមត្ថកិច្ចផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាល បានចុះដល់ចំណុចកើតហេតុ ត្រួតពិនិត្យសព។ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕

adverise with khmeread