លួចឥតអាសូរ!!! ចតម៉ូតូនៅមុខសាលា...ចូលប្រលងបាក់ឌុប ត្រូវចោរលួចយកទៅតែ...

ស្ទឹងត្រែង ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការឃាត់ខ្លួនជនល្មើសម្នាក់កាលពីថ្ងៃទី២១ សីហា ២០១៧ វេលាម៉ោង១២ ក្នុងករណី លួចម៉ូតូរបស់សិស្សម្នាក់ចតម៉ូតូមុខសាលា ដើម្បីចូលប្រឡងបាក់ឌុប នៅចំណុចខាងមុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច ក្រុង.ខេត្តស្ទឹងត្រែង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ផាន់ វិរៈ (ហៅវិរៈ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហើយប៉ូលិសបានរាយការណ៍ជូនលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង តាមរយៈទូរស័ព្ទនៅម៉ោង១២ និង១២នាទី។ 

ជនល្មើសខាងលើនេះ បានលួចម៉ូតូ ម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ២០១៥ពណ៌ខ្មៅ លេខតួ៤៩៧៦៥២ និងលេខម៉ាស៊ីន៥៤៩៧២៩ គ្មានស្លាកលេខដែលជាកម្មសិទ្ធិរបស់ ឈ្មោះ ភិន ផាន់នី ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិរាជានុកូល សង្កាត់. ក្រុង .ខេត្ត ស្ទឹងត្រែង ខណៈពេលដែលគាត់ជិះទៅប្រឡងបាក់ឌុបហើយចតទុក នៅខាងមុខវិទ្យាល័យព្រះរាជបូជនីយ៍កិច្ច។  

បច្ចុប្បន្នប៉ូលិសការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងនឹងជនសង្ស័យបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab