កំពុងកាច់បំបាក់សោចន្ទល់ និងសោកម៉ូតូត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌនិងប៉ុស្តិ៍បានសកម្មភាពល្បាតលើដងផ្លូវ បានឮសម្រែក ចោរៗ  ភ្លាមនោះកម្លាំងសមត្ថកិច្ចបាន ធ្វើអន្តរាគមន៍ឈានទៅ ឃាត់បានជនសង្ស័យ២នាក់នៅថៃ្ងទី២១ សីហា ២០១៧ វេលាម៉ោង១០ និង៣០នាទី ព្រឹកនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៦ ភូមិទួលគោក សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ។

ប៉ូលិសនិយាយថា ជនសង្ស័យ ប៊ុន លីសាក់ ភេទប្រុស អាយុ៣២ឆាំ្ន ខែ្មរ មានទីលំនៅផ្ទះជួល ភូមិបាក់ទូក សង្កាត់ទួលសងែ្ក មុខរបរមិនប្រាកដ។ (ជនសង្ស័យម្នាក់ទៀតពុំទាន់មានឈ្មោះ)។

ចំណែកជនរងគ្រោះឈ្មោះ នាក់ មុន្នីរតនះ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប៉ូលិសបន្តថា ជនសង្ស័យម្នាក់បានដើរមកធើ្វសកម្មភាពឆ្កឹះសោចន្ទល់ម៉ូតូ មួយគ្រឿង ម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8082 រួចក៏យកដែកប្រដាប់កាច់សោកុងតាក់បម្រុងជិះម៉ូតូគេចខ្លួន ក៏ត្រូវមា្ចស់មកទាន់ស្រែកឆោឡោ។ ភ្លាមៗនោះ ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួនតែម្តង។ 

បច្ចុប្បន្នម៉ូតូ ត្រូវបានកម្លាំងប៉ូលិសប្រគល់ជូនទៅជនរងគ្រោះវិញ។ ចំណែកជនល្មើសបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab