គាស់តូបកាហ្វេលួចទ្រព្យសម្បត្តិត្រូវបានប៉ូលិសស្រាវជ្រាវចាប់ខ្លួន៤នាក់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី២បានឃាត់ខ្លួនជនសង្ស័យ៤នាក់នា ថ្ងៃទី២១សីហា២០១៧. វេលាម៉ោង០៩និង១០នាទីព្រឹក បន្ទាប់ពីបានធ្វើសកម្មភាពលួចគាស់ទ្វារតូបកាហ្វេយកម៉ាស៊ីនកិនកាហ្វេនិងសម្ភារៈកាលពីថ្ងៃទី១៨សីហា ២០១៧វេលាម៉ោង០៦ នៅចំណុចតូបលក់កាហ្វេជាប់របងសាលាព្រះនរោត្តមផ្លូវ លេខ១៤៤ភូមិទី៧សង្កាត់ផ្សារកណ្តាលទី២ ខណ្ឋដូនពេញ រាជធានីភ្នំពេញ។ 

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន គឺ ១. ឈ្មោះ ជួប សោភណ្ឌ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ២៦ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ២.ឈ្មោះ ទួន ចាន់វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅផ្ទះលេខ៥៣អឺ០ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ, ៣ .ឈ្មោះ សុខ សហរដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជាន់ទី៥ អតីតរោងកុនហែមជាតិផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និង៤.ឈ្មោះ ង្វៀន យ៉ាំងហេវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនប្រាកដ ទីលំនៅមិនប្រាកដ។  

ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះ សុខ ហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេមានទីលំនៅផ្ទះលេខ៦១អឺ១ ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។ សម្ភារៈបាត់បង់ មានម៉ាស៊ីនកិនកាហ្វេមួយ, ម៉ាស៊ីនក្រឡុកកាហ្វេមួយ និងសម្ភារៈឆុងកាហ្វេមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab