adverise with khmeread Untitled 1

អ្នក​ទេសចរណ៍​ជនជាតិ​អាមេរិក​ឡើង​ពី​កប៉ាល់​បាត់​រក​មិនឃើញ​

      ព្រះសីហនុ ៖ អ្នក​ទេសចរណ៍​ជនជាតិ​អាមេរិក​ម្នាក់​បាន​បាត់​មិនឃើញ​ឡើងក​ប៉ាល់​វិញ បន្ទាប់ពី​ឡើងគោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​សមត្ថកិច្ច​កំពុង​បន្ត​ជួយ​ស្វែងរក​។​

     គិត​ត្រឹម​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី ១១ កុ​ម្ភះ ២០១៦​នេះ​គេ​នៅ​ពុំទាន់​រកឃើញ​អ្នក​ទេសចរណ៍​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Lewis James Edward អាយុ​៧៨​ឆ្នាំ​ដែល​បាត់​មិនឃើញឡើងក​ប៉ាល់​វិញ​សោះ​។​

    ការបាត់​ខ្លួន​នេះ ក្រោយពី​អ្នក​ទេសចរណ៍​រូបនេះ​មកជា​មួយ​អ្នក​ទេសចរណ៍​ចំនួន​១៣៤០​នាក់​ទៀត​តាម​កប៉ាល់​ទេសចរ​ណ៏​ឈ្មោះ Volendam ដែល​បាន​ចូល​ចតកំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃ​ទៅ​១១​កុម្ភ​:​ឆ្នាំ​២០១៦​។​

    សមត្ថកិច្ច​កម្ពុជា​គ្រប់ផ្នែក​កំពុង​ស្វែង​រកតែ​នៅ​មិនទាន់​ឃើញ​នៅឡើយ ៕


adverise with khmeread

មតិយោបល់