Barcelona បង្វែរចំណាប់អារម្មណ៍មកលើ Di Maria ខណៈក្តីសង្ឃឹមផ្ទេរ Coutinho ពី Liverpool មានតិចតួច

          តាមសេចក្តីរាយការណ៍​របស់​កាសែត​ Mundo Deportivo បាន​លើកឡើង​ថា Barcelona អាចមានឱកាសផ្ទេរ​ Coutinho តិចតួចណាស់។ សេចក្តីរាយ​ការណ៍ដដែល​បាន​អះអាងថា Barcelona អាចនឹងបោះបង់​ចោល​ Coutinho ។

          ក្លឹប Barcelona នឹងបង្វែរការចាប់អារម្មណ៍ទៅលើ​កីឡាករ Angel Di Maria ប្រសិនបើមិន​បានផ្ទេរកីឡាករ Philippe Coutinho របស់​ Liverpool​ បាន។ ក្រៅពី ចាប់អារម្មណ៍​លើ​ Di Maria ក្លឹប Barcelona ក៏​ចង់​បាន​កីឡាករ Jean Seri ផង​ដែរ។

          កីឡាករ Seri ដែល​ត្រូវ​បាន​តាមឃ្លាំមើល​ដោយ​ក្លឹប​ Arsenal ​និង​ Liverpool នោះ​មាន​តម្លៃទិញផ្តាច់ ៣៦,៥លានផោន​ក្នុងកិច្ច​សន្យា​ជាមួយ​ក្លឹប Nice ៕

adverise with khmeread