Man City គ្រោងនឹងបង្កើនការចំណាយដល់៣០០លានផោន ដើម្បីផ្ទេរខ្សែប្រយុទ្ធ Alexis Sanchez និង Jonny Evans

          ក្លឹប Man City ​គ្រោងនឹង​បង្កើន​ការចំណាយ​របស់ខ្លួន​រហូតដល់​៣០០លាន​ផោន​​ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ Alexis Sanchez និងកីឡាករ Jonny Evans។

          City បានប្តេជ្ញាថា នឹង​សាកទឹកចិត្ត​របស់ក្លឹប​​ Arsenal​ ជុំវិញ​កិច្ច​ព្រម​ព្រៀង​ផ្ទេរ Sanchez ជាមួយសំណើ​ផ្ទេរ៧០​លានផោន​ដើម្បីឲ្យ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ឈី​លី​រូបនេះបានជួបជុំ​ជាមួយនឹង​លោក Pep Guardiola ​នៅ​ពហុកីឡាដ្ឋាន Etihad ។

          Sanchez បានត្រៀម​វិលត្រឡប់​មកចូលរួមក្រុមវិញបន្ទាប់ពី​មាន​បញ្ហា​របួស​ ហើយ​ City ជឿថា ពួកគេ​អាច​បញ្ចុះបញ្ចូល​ក្លឹប Arsenal ឲ្យ​ទទួល​យក​ទឹកប្រាក់​នេះ។ Sanchez នៅសល់​កិច្ចសន្យាតែ​១០ខែ​ទៀតប៉ុណ្ណោះ ស្របពេល​លោក Arsene Wenger នៅតែ​អះអាងថា កីឡាករ​រូប​នេះមិនមែនសម្រាប់លក់​ទេ។

          City បានចំណាយ​ទឹកប្រាក់​២១០​លានផោន​រួច​ហើយ​ អំឡុង​រដូវកាល​ទិញដូរ​និង​បានគិតគូររកប្រាក់​បន្ថែមទៀត​សម្រាប់ផ្ទេរ Sanchez ប្រសិនបើ​ក្លឹបកាំភ្លើងធំ​ផ្តល់ភ្លើងខៀវ។

          City ក៏ចង់​បាន​កីឡាករ Jonny Evans ដើម្បីពង្រឹង​បន្ថែមនៅតំបន់​ខ្សែ​បម្រើ​របស់ខ្លួនផងដែរ៕​

adverise with khmeread