បង្កងខៀវមហាសំណាង!!! ត្រូវឈ្មួញចាប់បានអត់លក់ទៅភោជនីយដ្ឋាន ហើយថែមទាំងដាក់ឈ្មោះតាមក្លឹបបាល់ទាត់យក្សអង់គ្លេសឱ្យវាទៀត!

បង្កងពណ៌ខៀវដ៏កម្រមួយក្បាលត្រូវបានសង្គ្រោះពីការចម្អិនជាអាហារ បន្ទាប់ពីអ្នកលក់ត្រីស្ថិតក្នុងទីក្រុង Swansea ប្រទេសវែលមួយរូបបានរកឃើញថាវាបង្កកម្របំផុតមានមួយក្បាលគត់ក្នុងចំណោមសត្វសមុទ្រកម្រ ១លានក្បាល។

លោក Adrian Coakley-Greene វ័យ ៧០ឆ្នាំ បានដាក់ឈ្មោះឱ្យសត្វសមុទ្រមួយនេះថា Chelsea ដោយសារតែវាគឺមានពណ៌ដូចគ្នាទៅនឹងក្លឹបយក្សរបស់អង់គ្លេសមួយនេះ។

វាត្រូវចាប់បាននៅសមុទ្រទីក្រុង North Berwick ក្នុងប្រទេសស្កុតឡែន ហើយបានបញ្ជូនទៅកាន់លោក Coakley-Greene ដែលជាឈ្មួញផ្គត់ផ្គង់ភោជនីយដ្ឋានជាមួយនឹងអាហារសមុទ្រ។

គាត់ក៏មានបំណងផងដែរដើម្បីបរិច្ចាគបង្កងមួយក្បាលនេះទៅកាន់អាងចិញ្ចឹមត្រី ឬយកវាត្រឡប់ទៅកាន់សមុទ្រវិញ៕
 

adverise with khmeread