Conor McGregor ត្រៀមរួចជាស្រេចដើម្បីបំបាក់ Floyd Mayweather, ជាមួយរូបថតមួយសន្លឹកនេះ គឺគ្រប់គ្រាន់!

Conor McGregor បានឈានជើងចូលទៅក្នុងសប្តាហ៍ចុងបញ្ចប់នៃការរៀបចំខ្លួនសម្រាប់ការប្រកួតដ៏មានកិត្យានុភាពបំផុតរបស់គាត់ជាមួយនឹង Floyd Mayweather ហើយវាបានលេចឡើងឱ្យឃើញថាអ្នកប្រដាល់សញ្ជាតិអៀរឡង់រូបនេះត្រៀមផ្តួលគូបដិបក្ខរបស់ខ្លួនយ៉ាងចាស់ដៃជាស្រេច ជាមួយនឹងសារតាមរយៈរូបថតមួយសន្លឹកចុងក្រោយរបស់ខ្លួន។

កំពូលអ្នកប្រដាល់កំពូលទាំងពីរនឹងត្រៀមជួបមុខគ្នានៅលើសង្វៀនក្នុងទីក្រុង Las Vegas នាថ្ងៃសៅរ៍ទី២៦សីហាខាងមុខនេះ ស្ថិតក្នុងអ្វីដែលជាក់ស្តែងនឹងជាការប្រកួតរកកម្រៃបានខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត។

ក្រុមរបស់ McGregor កំពុងហ្វឹកហាត់យ៉ាងសកម្មដើម្បីពង្រឹងសម្ថភាពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ខាងមុខ ប៉ុន្តែពួកគេក៏បានស្វែងរកពេលវេលាមួយចំនួនផងដែរដើម្បីបន្ថូរអារម្មណ៍ និងលេងសើចនៅខាងក្រៅសង្វៀន។

រូបថតមួយសន្លឹកនៃក្រុមមួយនេះបានលេចឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមួយនឹងទិដ្ឋភាពដែល McGregor និងគ្រូបង្វឹករបស់ខ្លួនកំពុងកាន់នូវអាវុធធន់ធ្ងន់ ដើម្បីលេងសើចក៏ដូចជាឌឺដងទៅ Floyd។

McGregor និងក្រុមរបស់ខ្លួនជាក់ស្តែងពិតជាស្ថិតនៅក្នុងស្មារតីដ៏រឹងមាំនៅក្នុងកន្លែងហាត់ប្រាណ ខណៈដែលភាគច្រើននៃសមាជិករបស់ខ្លួនសុទ្ធតែមានអាវុធកាន់នៅក្នុងដៃ៕


 

adverise with khmeread