កីឡាករហែលទឹកអេស្ប៉ាញឈរស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងភេរវកម្មនៅបាសេឡូណា ខណៈកីឡាករផ្សេងទៀតហក់ចូលទឹកព្រោងព្រាត

អ្នកហែលទឹកជើងឯកពិភពលោកម្នាក់បានបូជាលទ្ធភាពដណ្តើមជើងឯករបស់ខ្លួន ដើម្បីផ្តល់ជាកិត្តិយសជូនទៅដល់ជនរងគ្រោះនៃភេវរកម្មវាយប្រហារទៅលើជនជាតិអេស្ប៉ាញ។

លោក Fernando Alvarez បានចូលខ្លួនប្រកួតក្នុងវិញ្ញាសាហែលទឹកប្រភេទ Breaststroke ចម្ងាយ ២០០ម៉ែត្រនៅឯកម្មវិធី Masters World Championship ស្ថិតក្នុងប៊ុយដាប៉េស ប្រទេសហុងគ្រី កាលពីថ្ងៃចន្ទ ហើយគាត់បានសួរទៅកាន់អ្នករៀបចំកម្មវិធីថាតើពិធីស្មឹងស្មាធិ៍រយៈពេលមួយនាទីនឹងអាចប្រារព្ធធ្វើបានទេ ដែលជាការសម្គាល់មួយនៃការគោរពទៅដល់ជនរងគ្រោះនៃទីក្រុងបាសេឡូណា និងទីក្រុង Cambrils ។

ពេលដែលសំណើររបស់គាត់ត្រូវបានបដិសេធ ដែលក្នុងនោះសហព័ន្ធហែលទឹកអន្តរជាតិ បានលើកឡើងពីការរឹតបន្តឹងពេលវេលានៅឯព្រឹត្តិការណ៍នេះ អ្នកហែលទឹកសញ្ជាតិអេស្ប៉ាញរូបនេះក៏បានក្តាប់បញ្ហាទាំងនោះនៅក្នុងដៃរបស់ខ្លួនផ្ទាល់។

ពេលដែលមានការចាប់ផ្តើមនូវស្នូរសំឡេងកាំភ្លើង ហើយអ្នកហែលទាំងអស់បានហក់ចូលទៅក្នុងអាង លោក Alvarez បានបន្តឈរស្មឹងស្មាធិ៍នៅលើទីតាំងចាប់ផ្តើមដដែល និងប្រតិបត្តិការស្មឹងស្មាធិ៍រយៈពេល ៦០វិនាទីរបស់ខ្លួនមុនពេលគាត់បានហក់ចូលទៅក្នុងអាងហែលទឹក។

លោក Alvarez បាននិយាយថា "ពួកគេបានប្រាប់ខ្ញុំថា វាពិតជាមិនអាចទៅរួចឡើយ (ដើម្បីមានការស្មឹងស្មាធិ៍រយៈពេលមួយនាទី) ដោយសារតែមិនមានមួយនាទីណាមួយដែលអាចត្រូវបានខ្ជះខ្ជាយបានឡើយ។ ដូច្នេះខ្ញុំបានចាប់ផ្តើមរយៈពេលមួយនាទីបន្ទាប់។ ប៉ុន្តែខ្ញុំមិនខ្វល់ឡើយ ខ្ញុំមានអារម្មណ៍ថាមានតម្លៃជាងឈ្នះមេដាយមាសទាំងអស់នៅក្នុងពិភពលោកទៅទៀត"។

ក្រុមភេរករបានវាយប្រហារទៅលើរុក្ខវិថី Las Ramblas ទីក្រុងបាសេឡូណាដោយរថយន្តដឹកទំនិញបំបុក សម្លាប់ជីវិតមនុស្សចំនួន ១៣នាក់ និងរបួសជាង ១០០នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈដែលមន្រ្តីប៉ូលិសក៏បានអះអាងថាបានបាញ់សម្លាប់ជនសង្ស័យផងដែរក្នុងហេតុការណ៍នេះ។ នេះបើយោងតាមវេបសាយ BBC៕


 

adverise with khmeread