អ្នកថតរូបរបស់អង្គការណាសាថតជាប់វត្ថុហោះព្រោងព្រោងដ៏អស្ចារ្យបំផុតអំឡុងមហាសូរ្យគ្រាសនៅអាមេរិក...វត្ថុទាំងនោះជា...!

ខណៈដែលព្រះចន្ទបាំងខាងមុខព្រះអាទិត្យអំឡុងសូរ្យគ្រាសកាលពីថ្ងៃចន្ទ អ្នកថតរូបភាពរបស់ណាសាម្នាក់ថតបាននូវអ្វីមួយដែលមិនអាចកាត់ថ្លៃបាន។

Joel Kowsky ដែលជាអ្នកកាត់តរូបភាពម្នាក់របស់អង្គការណាសា បានកំពុងនៅទីក្រុង Banner រដ្ឋ Wyoming ដើម្បីមើលព្រឹត្តិការណ៍សូរ្យគ្រាសនេះ នៅពេលនោះគាត់បានថតជាប់ស្ថានីយអវកាសអន្តរជាតិនៅពីមុខព្រះអាទិត្យដែលកំពុងបាំងដោយព្រះចន្ទ។

ដូចវីដេអូខាងក្រោមនេះ គាត់បានប្រើកាមេរ៉ាកំពូលល្បឿនដើម្បីថតជាវីដេអូក្នុងកម្រិ ១៥០០ Frames ក្នុងមួយវិនាទី។ ហើយគាត់ថតវាជារូបភាពជាមួយនឹងកាមេរ៉ាស្ដង់ដារផងដែរ។

via GIPHY

ស្ថានីយអវកាសអន្តរជាតិនោះមានទំហំប៉ុនតារាងបាល់ទាត់ ហើយមានគន្លងឆ្ងាយពីផែនដី ៤០០ គីឡូម៉ែត្រ និងធ្វើបំលាស់ទី ២៨.០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយនេះអាចចាត់ទុកជាសំណាងមួយដ៏មហាកម្រដែលបានថតជាប់ទិដ្ឋភាពស្ថានីយអវកាសអន្តរជាតិហោះកាត់ពីមុខព្រះអាទិត្យស្របពេលព្រឹត្តិការណ៍សូរ្យគ្រាស ៩៩ ឆ្នាំ មានម្ដងគត់នេះ៕

adverise with khmeread