នៅទីបំផុត Barcelona ទទួលស្គាល់ថា ការតាមប្រមាញ់ Philippe Coutinho ត្រូវបរាជ័យហើយ

ទីបំផុតក្រុម​ Liverpool បានយកឈ្នះក្លឹប​ Barcelona ជុំវិញការព្យាយាម ផ្ទេរកីឡាករ Philippe Coutinho​ ខណ:ដែលក្លឹបយក្សអេស្ប៉ាញនេះ​សារ​ភាព​ថា ខ្លួនបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរ Coutinho ហើយ។

 

ការកំណត់ពេលរបស់ Barcelona ដើម្បីឲ្យ Liverpool ឆ្លើយតបនឹងសំណើ របស់ខ្លួនដែលមានទឹកប្រាក់១១៨លានផោននោះ បានកន្លងផុតទៅហើយ គិត ត្រឹមម៉ោង៧ល្ងាចថ្ងៃអាទិត្យមុននេះ ហើយ Liverpool ប្រកាសថា ខ្សែបម្រើ សញ្ជាតិប្រេស៊ីលរូបនេះមិនមែនសម្រាប់លក់ទេ។

 

បន្ទាប់ពីបរាជ័យបីលើកហើយស្របពេលដែលឱកាសមានកាន់តែតិចក្នុង រដូវកាលទិញដូរកីឡាករនោះ នៅទីបំផុត Barcelona បានទទួលស្គាល់ថា Liverpool នឹងមិនលក់ Coutinho នៅខែនេះទេ។

 

នាយកបច្ចេកទេសរបស់ Liverpool លោក Michael Edwards បានច្រាន ចោលសំណើចុងក្រោយរបស់ Barccelona ដែលមានទឹកប្រាក់១១៨លានផោន កាលពីថ្ងៃសុក្រ។

 

បន្ទាប់ពីរារាំងការតាមប្រមាញ់របស់ Barcelona បានសម្រេច បេលនេះ Liverpool ត្រូវផ្តោតការយកចិត្តទុកដាក់កែលម្អទំនាក់ទំនងល្អក់កករជាងមួយ Coutinho ៕

adverise with khmeread