ស្លឹករុក្ខជាតិនេះពិសេសបំផុត ជួយព្យាបាលរបួសប្រេះឆ្អឹងពូកែតាំងពីសម័យបុរាណកាល

វេជ្ជបណ្ឌិត លោក Paracelsus ដែលជាអ្នកឯកទេសខាងឱសថរុក្ខជាតិដ៏ល្បី បាននិយាយថា តាំងពីសម័យបុរាណកាលមក មនុស្សបានប្រើប្រាស់រុក្ខជាតិឈ្មោះ ខំហ្វ្រេ (Comfrey) សម្រាប់ជាវិធីព្យាបាលនៅផ្ទះ ដើម្បីព្យាបាលជំងឺជាច្រើន រួមទាំងរបួសប្រេះឆ្អឹង។

រុក្ខជាតិខំហ្វ្រេត្រូវបានចាត់ទុកជារុក្ខជាតិកំពូលសុខភាពបំផុតមួយ ដោយសារតែវាមានសមត្ថភាពបំបាត់រោគសញ្ញាគ្រេចថ្លោះ រោយស្រពន់ និងជំរុញការបង្កើតឡើងវិញនូវភ្នាសកោសិកា។ នេះហើយជាហេតុផលដែលមនុស្សប្រើរុក្ខជាតិនេះសម្រាប់ព្យាបាលជំងឺជាច្រើនទាំងក្នុងនិងក្រៅរាងកាយ ដូចជា ព្យាបាលរបួសជាំ ប្រេះឆ្អឹង ហូរឈាម ដាច់រយះ និង ដាច់រលាត់ស្បែក។ ជាងនេះទៅទៀត ម​នុស្សប្រើប្រាស់ស្លឹកនេះដើម្បីព្យាបាលគ្រេចដៃជើង និងរបួសសរសៃពួរសាច់ដុំ ឬ រមួលក្រពើផងដែរ។

ក្រៅពីនេះ យោងតាមអ្នកជំនាញខាងលើ ស្លឹកខំហ្វ្រេថែមទាំងជួយកម្ចាត់ការឈឺខ្នងទៀតផង ដោយសារតែវាផ្ទុកខ្លាញ់ធម្មជាតិច្រើន។

* វិធីព្យាបាលគឺងាយស្រួលបំផុត
បុកស្លឹកខំហ្វ្រក្រៀម ២ ទៅ ៣​ ស្លាបព្រាបាយលាយជាមួយទឹកប៉ិៗល្មម រួចដាក់ក្នុងបង់រុំ ហើយរុំទៅលើមុខរបួសប្រេះឆ្អឹងទុកចោល ២ ទៅ ៤ ម៉ោងជាការស្រេច។

អនុវត្តរាល់ថ្ងៃ វានឹងជួយផ្សះមុខរបួសឆាប់ជាសះស្បើយបំផុត៕

adverise with khmeread