ជីវីតគ្រូបង្រៀន!!! ប្ដីប្រពន្ធជាគ្រូបង្រៀន ឌុបគ្នាទៅធ្វើអនុរក្សប្រឡងបាក់ឌុប...ភ្លើងឆេះផ្ទះខ្ទេច

បាត់ដំបង ៖ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បាននាំយកថវិកាមួយចំនួនឧបត្ថម្ភ និងបានចូលរួមសោកស្តាយចំពោះករណីគ្រោះអគ្គីភ័យ ដែលបានឆេះផ្ទះរបស់ គ្រូបង្រៀន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា កាលពីថ្ងៃ ទី២២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​ប្រហែល​ ៤ទៀបភ្លឺ នៅចំណុចភូមិទួលបល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ មានករណីអគ្គិភ័យមួយបានឆាប ឆេះ ផ្ទះមួយខ្នង ទំហំ 9x6 ម៉ែត្រជញ្ជាំង ក្តារដំបូល ស័ង្កសីធ្វើឱ្យខូចខាតទាំងស្រុង។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះដែលឆេះមាន០២នាក់ជាប្តីប្រពន្ធដែលប្តីឈ្មោះ ជុំ សុភក្តិ  អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឌិន សារឿត អាយុ៣១ឆ្នាំ មានមុខរបរជាគ្រូ បង្រៀនទាំងប្តីប្រពន្ធ។

នៅថ្ងៃកើតហេតុនោះម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធបានចាកចេញពីផ្ទះទៅទីរួមខេត្តបាត់ដំបងដើម្បីធ្វើអនុរក្សប្រឡងបាក់ឌុប។ ជាការសន្និដ្ឋានដំបូងករណីឆេះនេះអាចបណ្តាលមកពីទុស្សេខ្សែភ្លើង។

ការខូចខាតក្នុងហេតុការណ៍ឆេះផ្ទះនោះមានរបស់របរ និងគ្រឿងសង្ហារឹមក្នុងផ្ទះ បានត្រូវភ្លើងឆេះទាំងស្រុងតែមិនទាន់អាចវាយតំលៃបានថាអស់ចំនួនប៉ុន្មាននោះទេ។ ទទឹមគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវ នាវឱ្យបងប្អូនប្រជាពលរដ្ធមានការប្រុងប្រយ័ត្ន ចំពោះ គ្រោះអគ្គិភ័យ ដោយផ្តោទការយកចិត្តទុក ដាក់ លើការភ្ជាប់បណ្តាញអគ្គិសនី ដែលមិនត្រឹម ត្រូវ តាមក្បួន បច្ចេកទេស ឫខ្សែភ្លើងមាន តំដរ ច្រើន៘ ចូលពិនិត្យមើល ភ្លើងចង្ក្រាន ភ្លើង ទៀន ធូបឱ្យបានត្រឹមត្រូវមុនចាកចេញពីផ្ទះ៕

adverise with khmeread