ចាប់ខ្លួនជនជាតិចិន...លួចលាក់បើក លេងល្បែងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់

ព្រះសីហនុ ៖ កម្លាំងនៃផែនអន្តោប្រវេសន៍ បានចុះបង្រ្កាបបទល្មើសជាក់ស្តែង (ករណីឆបោក និងលួចលាក់បើក លេងល្បែងតាមប្រព័ន្ធអ៊ីនធឺណេតខុស ច្បាប់) នៅចំណុចផ្ទះជួលក្នុងក្រុម៣ ភូមិ២ សង្កាត់៣ នៅព្រឹកថ្ងៃទី២១ សីហា ២០១៧ វេលា ម៉ោង១០ និង៣០នាទី ដោយមានការសម្របសម្រួលផ្លូវច្បាប់ ដោយលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ប៉ូលិសបានរកឃើញនូវសម្ភារៈមួយចំនួន៖ -កុំព្យូទ័រ Laptop ចំនួន ៣គ្រឿង, -សម្ភារៈ Flash សម្រាប់ផ្ទេរលុយចេញចូល មួយចំនួនធំ, -ស៊ីមកាត សម្រាប់ប្រើប្រាស់ មួយចំនួន
-រថយន្ត Lexus RX300 ២គ្រឿង ​ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2R-4774 និង រថយន្ត Lexus 300 ពណ៌ទឹកមាស ស្លាក លេខ 2W-6115។

ប៉ូលិសបានឃាត់បានជន ជាតិចិនម្នាក់ រីឯ ៥នាក់ ទៀតបានរត់គេចខ្លួន មុនពេលសមត្ថកិច្ច មកដល់ ដែលមាន ឈ្មោះ Wang Chao ភេទប្រុស សញ្ជាតិចិន កើតថ្ងៃទី២៦ មករា ១៩៨៧ ប្រើប្រាស់លិខិតឆ្លងដែនលេខ E47769717 ផុតសុពលភាពថ្ងៃទី៦ មេសា ២០២៥។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំ រឿង ដើម្បីបញ្ជូនជនល្មើសទៅសាលាដំបូង និងស្រាវជ្រាវបន្ថែមរកបក្ខពួករបស់ជនល្មើស៕

adverise with khmeread