ផ្ទះបននៅអូទ្រីសកុម្ម៉ង់តុក្កតាសិចបន្ថែមទៀត ព្រោះម៉ូយកាន់តែច្រើនចាប់អារម្មណ៍តុក្កតា ជាងមនុស្សស្រីពិតៗ!!!

ផ្ទះបនអូទ្រីសមួយកន្លែងបានទិញតុក្កតាសិចទីពីរ មួយគ្រឿងទៀត បន្ទាប់ពីតុក្កតាទីមួយទទួលការពេញនិយមពីសំណាក់អតិថិជន ជាងមនុស្សស្រីពិតៗ។

រឿងរ៉ាវតុក្កតាសិចឈ្មោះ "Fanny" ដែលបានក្លាយជាកំពូលតារាសិចមានម៉ូយច្រើនជាងគេនៃផ្ទះបន Kontakthof ក្នុងទីក្រុងវីយែន បានស្ថិតនៅលើទំព័រមុខសារព័ត៌ទូទាំងពិភពលោកក្នុងខែកក្កដាកន្លងទៅ។

ផ្ទះបន Kontakthof ដែលដាក់ឱ្យជួលតុក្កតាសិច Fanny ក្នុងតម្លៃ ៨០ យូរ៉ូ (៩៤ ដុល្លារ) ក្នុងមួយម៉ោង ឥឡូវមានតុក្កតាទីពីរដោយសារតម្រូវការពី Fanny តែងត្រូវគេកក់ពេញៗជាច្រើនថ្ងៃជាប់គ្នា។

Fanny ដែលមានកម្ពស់ ១៥៤ សង់ទីម៉ែត្រ និងទម្ងន់ ៣៨ គីឡូក្រាម មានសក់ពណ៌ទង់ដែង និងសុដន់ធំ។

ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសរាយការណ៍ថា ចំនួនកើនឡើងនៃផ្ទៃបនដទៃទៀតកំពុងធ្វើការផ្លាស់ប្ដូរដោយរួមបញ្ចូលតុក្តកាសិច៕


 
adverise with khmeread