អ្នកប្រើ iPhone ខ្លះចាប់ផ្តើមបោះបង់ចោលកម្មវិធីអាកាសធាតុ AccuWeather ព្រោះលួចទិន្នន័យអ្នកប្រើប្រាស់បញ្ជូនទៅភាគីទីបី

កម្មវិធី AccuWeather របស់ប្រព័ន្ធប្រតិបត្តិការ iOS ប្រហែលកំពុងធ្វើអ្វីមួយដោយគ្មានភាពស្មោះត្រង់ហើយ។ អ្នកស្រាវជ្រាវសន្តិសុខឈ្មោះ Will Strafach បានចេញផ្សាយការព្រមានមួយអំពីឥរិយាបថរបស់កម្មវិធីអាកាសធាតុដ៏ពេញនិយមនៅលើបណ្ដាញ Medium ហើយអ្នកប្រើប្រាស់ហាក់យកចិត្តទុកដាក់នឹងការព្រមាននេះ។

យោងតាមការបង្ហោះរបស់លោក Strafach កម្មវិធី AccuWeather ធ្វើសំណើការអនុញ្ញាតពីទីកន្លែង ពីអ្នកប្រើប្រាស់ ដោយមិនផ្ដល់ទិន្នន័យអាកាសធាតុផ្អែកលើទីតាំងដែលកំណត់តាមបំណងទេ ប៉ុន្តែបានបញ្ជូនព័ត៌មានទីតាំងភូមិសាស្ត្រច្បាស់លាស់មួយចំនួនទៅក្រុមហ៊ុនភាគីទីបីឈ្មោះ RevealMobile ដោយរួមបញ្ចូលកូអរដោនេ GPS ដោយរួមបញ្ចូលល្បឿននិងកម្ពស់បច្ចុប្បន្ន ឈ្មោះ និង BSSID របស់រ៉ោតទ័រដែលអ្នកកំពុងតភ្ជាប់ និងអំពីឧបករណ៍របស់អ្នកបើក Bluetooth ឬអត់។

គួរកត់សម្គាល់ថា ការបិទទិន្នន័យទីតាំងសម្រាប់កម្មវិធី AccuWeather មិនមានឥទ្ធិពលលើដែនកំណត់របស់កម្មវិធីនេះច្រើនឡើយ។ សាររបស់លោក Strafach បានកត់សម្គាល់ថា "ប្រសិនបើអ្នកមិនផ្ដល់ AccuWeather ចូលទៅព័ត៌មាន GPS របស់អ្នក វានឹងនៅតែបញ្ជូនឈ្មោះ Wi-Fi និង BSSID របស់រ៉ោតទ័រអ្នក ដោយផ្ដល់ឱ្យក្រុមហ៊ុន RevealMobile នូវព័ត៌មានទីតាំងរបស់អ្នកទាក់ទងនឹងទីតាំងរបស់ឧបករណ៍របស់អ្នក។ ការអនុវត្តនេះដោយក្រុមហ៊ុនផ្សេងមួយទៀតហាក់ទទួលការយកចិត្តទុកដាក់ពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC) ដែរ"។

RevealMobile ហាក់មានមានជំនាញក្នុងទិន្នន័យទីតាំងនិងចំណូលតាមទូរស័ព្ទ សម្រាប់គោលដៅផ្សាយពាណិជ្ជកម្ម៕


 

adverise with khmeread