ឃាត់ខ្លួនពូមីង ១០ នាក់ជុំជើងគ្នាលេងបៀរ...

ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងខេត្ត នឹងបានចាត់បញ្ជាឱ្យដឹកនាំកម្លាំងដោយ លោកវរសេនីយ៍ទោ មាស សុផុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌករិតស្រាល មានការសហការជាមួយការិយាល័យអន្តរាគមន៍សរុបចំនួន ១០ នាក់ បានធ្វើការចុះបង្ក្រាបកន្លែងលេងល្បែងស៊ីខុសច្បាប់ចំនួន ០២ កន្លែងផ្សេងគ្នាក្នុងខេត្តប៉ៃលិននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧។

ប៉ូលិសនិយាយថា ទីតាំងទី១.នៅវេលាម៉ោង ១៤ និង០០នាទី បានធ្វើការចុះបង្ក្រាបនៅចំណុចផ្សារអូច្រារ ស្ថិតនៅក្នុងភូមិអូរច្រារលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទីតាំងទី២.នៅវេលាម៉ោង ១៤ និង៣០នាទី បានធ្វើការចុះបង្ក្រាបនៅចំនុចដីឡូ ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

លទ្ធផលក្នុងការចុះបង្ក្រាបទាំងពីរចំណុចបានឃាត់ខ្លួនមនុស្សបានចំនួន ០៨ នាក់ (ស្រី០៧នាក់) បៀរចំនួន ០២ ហ៊ូ ប្រាក់រៀលចំនួន  ២៨.០០០៛ កំរាលចំនួន ០២។ ករណីខាងលើនេះកម្លាំងជំនាញបានអនុវត្តន៍តាមនីតិវិធី៕ 


adverise with khmeread