ចោរអភ័ព្វ!!! លួចលុយបានជាង៧លានរៀល...តែគ្មានវាសនាបានចាយ

ត្បូងឃ្មុំ ៖ មានករណីចោរកម្ម (លួចលុយ) នៅក្រុងសួង កើតឡើងនៅថ្ងៃទី២២ សីហា ២០១៧ វេលាម៉ោង០២ និង០២នាទីរំលងអធ្រាត្រ ស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហេង សុខឃន់ ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិជ្រួយ សង្កាត់វិហារលួង ក្រុងសួង។

ជនសង្ស័យឈ្មោះ ម៉ា រ៉េន ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ នៅភូមិជីកែ សង្កាត់សួង ក្រុងសួង។

ប៉ូលិសបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើ លួចយកប្រាក់ចំនួន ៧.៦០០.០០០៛ (ប្រាំពីរលានប្រាំមួយសែនរៀលគត់) និងប្រាក់ដុល្លារចំនួន ២៧០ $។ ខណៈពេលជនរងគ្រោះកំពុងសម្រាកនៅក្នុងបន្ទប់គេង។ 

ក្រោយពេលកើតហេតុជនសង្ស័យគេចខ្លួនបាត់ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមៗ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់វិហារលួង ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមជាមួយវត្ថុតាងទឹកប្រាក់ចំនួន ៧.៦០០.០០០៛ (ប្រាំពីរលានប្រាំមួយសែនរៀលគត់) បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


 

adverise with khmeread