អាមេរិកបណ្តេញមេបញ្ជាការកងនាវាជើងទឹកទី៧ បន្ទាប់ពីនាវាពិឃាដបុកនាវាដឹកទំនិញនៅជិតសិង្ហបុរី

លោក Joseph Aucoin មេបញ្ជាការកងនាវាជើងទឹកទី ៧ មានមូលដ្ឋាននៅទីក្រុង Yokosuka ប្រទេសជប៉ុន ត្រូវបានដកចេញ។ នេះបើយោងតាម CNN ចេញផ្សាយថ្ងៃទី ២៣ សីហា។

ជុំវិញឧបទ្ទវហេតុមួយកើតឡើងកាលពីថ្ងៃចន្ទ នាវាពិឃាឌ USS John S. McCain បានបើកទៅបុកកប៉ាល់ដឹកប្រេងដោយទង់ជាតិលីប៊ី។

នាវិក ១០ នាក់ដែលនៅលើកប៉ាល់អាមេរិកបានបាត់ខ្លួនបន្ទាប់ពីឧបទ្ទវហេតុនេះ ខណៈកងនាវាបានរាយការណ៍ថាសាកសពមួយចំនួនត្រូវបានរកឃើញ៕

adverise with khmeread