Chelsea អាចនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរកីឡាករ Danny Drinkwater ក្នុងតម្លៃ ៣០លានផោន

          ក្រុម Chelsea គ្រោងនឹងពិចារណាដើម្បីសម្រេចកិច្ចព្រមព្រៀង​ផ្ទេរកីឡា​ករ Danny Drinkwater របស់ក្រុម Leicester ក្នុងតម្លៃ​៣០លានផោន​ ខណ:ពួក កំពុង​ផ្តោត​ការយកចិត្ត​ទុក​លើ​ខ្សែ​បម្រើ Antonio Candreva របស់ក្លឹប Inter Milan ដែល​​ត្រូវ​បានក្លឹបប្រាប់ថា អាចចាកចេញបានក្នុងតម្លៃ​២៥លានផោន។

          បញ្ហានេះនឹងផ្តល់​កម្លាំងចិត្ត​ដល់​គ្រូបង្វឹក Antonio Conte ដែល​ទទួល​បាន​ការធានាពីក្លឹបថា ពួកគេនឹងគាំទ្រ​កិច្ចព្រមព្រៀង​ផ្ទេរ​ដ៏ធំ​​ក្នុងទីផ្សារទិញដូរ​កីឡា​ករមុនពេល​រដូវកាលទិញដូរ​បិទទ្វារ។

          Chelsea ធ្លាប់បានដាក់សំណើ​១៥លានផោន សម្រាប់ Drinkwater ប៉ុន្តែ​ត្រូវ​បាន​ច្រានចោល​ហើយ​ក្លឹប Leicester ទាមទារ​តម្លៃរហូត​ដល់​៤០លានផោន​។

          Chelsea ក៏ធ្វើកា​រចរចា​ជាមួយក្លឹប Inter Milan ជុំវិញកីឡាករ Candreva ផងដែរ។ ខណៈ​កិច្ចព្រមព្រៀងកំពុងត្រូវ​បាន​ពិនិត្យ​ស្របពេល​លោក Conte ពិចារណា​ជម្រើស​របស់លោក ប៉ុន្តែ​លោកនឹងបង្ខំឲ្យ​សម្រេចកិច្ចព្រមព្រៀង​នេះ​ឆាប់បំផុត​៕

adverise with khmeread