Chelsea កំពុងពិចារណាផ្ទេរខ្សែប្រយុទ្ធ Jamie Vardy របស់ Leicester ខណៈ Diego Costa មិនទាន់ត្រឡប់មកហ្វឹកហាត់

          ក្រុមជើងឯក EPL តោខៀវ Chelsea កំពុង​ចាប់អារម្មណ៍​ចង់ផ្ទេរ​ខ្សែ​ប្រយុទ្ធ Jamie Vardy របស់​ក្លឹប​ Leicester City។ គ្រូបង្វឹក​ក្រុម​​ Chelsea ​លោក Antonio Conte កំពុង​តែ​ស្វែង​រក​ខ្សែប្រយុទ្ធ​បន្ថែម បន្ទាប់ពី​ខ្សែប្រយុទ្ធ Diego Costa មិនស្ថិតក្នុងក្រុមជម្រើស​នៅពហុកីឡាដ្ឋាន Stamford Bridge ។

          Vardy វ័យ៣០ឆ្នាំ​ស័ក្តិសម​នឹង​ Chelsea ដោយ​សារ តែជាកីឡាករ​រូបនេះ​មានបទពិសោធ​ ហើយមានតម្លៃទាបជាងកីឡាករ​ផ្សេង​ទៀត។​ Chelsea ​បាន ចំណាយ​​៦៧​លានផោន​លើខ្សែប្រយុទ្ធ Alvaro Morata ប៉ុន្តែ​លោក Conte នៅតែ​ចង់បន្ថែមខ្សែប្រយុទ្ធបន្ថែមទៀត។

          ស្របពេលជាមួយគ្នានោះដែរ Chelsea ក៏ជិតសម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ​បម្រើ Danny Drinkwater ក្នុងតម្លៃ​៣០លាន​ផោន​ ហើយពួកគេក៏​ផ្តោត​គោល​ដៅលើ​ខ្សែបម្រើ Antonio Candreva របស់ក្លឹប Inter Milan ដែល​អាច​មានតម្លៃ​២៥លានផោនផងដែរ៕

adverise with khmeread