តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy Note 8 នៅយប់នេះ?

បន្ទាប់ពីមានការចុះផ្សាយជាច្រើនទាក់ទងនឹងពាក្យចចាមរ៉ាមអំពីលក្ខណៈពិសេស ដ៏ទូរស័ព្ទដៃ Galaxy Note 8 ដែលបានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ នៅជុំវិញ ពិភពលោក ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ អស់រយៈពេលជាច្រើនខែ ក្រុមហ៊ុនសាមសុង នឹងធ្វើការបង្ហាញរូបរាងជាសាកលរបស់ទូរស័ព្ទដៃ Galaxy Note 8 ដ៏ប្រណិត​ និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួន នៅវេលាម៉ោង ១០ យប់នេះ ។  

បើយោងតាមការចុះផ្សាយរបស់គេហទំព័រល្បីៗនៅជុំវិញពិភពលោកបានឲ្យដឹងថា ទូរស័ព្ទដៃត្រកូល Galaxy Note នឹងមានអេក្រង់ធំជាង6.2អ៊ីង មានកម្មវិធីស្កែនប្រស្រីភ្នែក កាមេរ៉ាភ្លោះ (Dual Camera) ព្រមទាំងប៊ិច S-pen កាន់តែទំនើបជាងមុន។

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ថា រូបរាងពិត និងលក្ខណៈសម្បត្តិរបស់កំពូលទូរស័ព្ទដៃ Galaxy Note 8 យ៉ាងណា សូមកុំភ្លេចទស្សនាការផ្សាយផ្ទាល់ពីទីក្រុងញូវយ៉ក នាយប់នេះ ចាប់ពីម៉ោង ១០យប់តទៅ ម៉ោងនៅប្រទេសកម្ពុជា តាមរយៈគេហទំព័រ http://www.samsung.com/global/galaxy/events/unpacked/

ឬគេហទំព័រហ្វេសប៊ុកផ្លូវការនៅប្រទេសកម្ពុជាគឺ៖ Samsung Mobile Cambodia: https://www.facebook.com/SamsungCambodia/?ref=br_rs

 ឬតាមរយៈ Samsung Mobile Official YouTube Channel: 

 

adverise with khmeread