ជនសង្ស័យស៊ីសាច់មនុស្សមកពីកុលសម្ព័ន្ធ Cannibal ប្រគល់ខ្លួនឱ្យប៉ូលិស

ជនសង្ស័យស៊ីសាច់មនុស្សម្នាក់មកពីកុលសម្ព័ន្ធ Cannibal បានប្រគល់ខ្លួនឱ្យប៉ូលិសដោយខ្លួនឯង ក្រោមកាលៈទេសៈដ៏ចម្លែកបំផុត។

បុរសដែលត្រូវបានពណ៌នាដោយព័ត៌មានក្នុងតំបន់ក្នុងប្រទេសអាហ្វ្រិក​ខាងត្បូងថាជា "គ្រូព្យាបាលជំងឺបុរាណ" ម្នាក់នេះ ត្រូវបានគេរាយការណ៍ថា បានដើរចូលទៅកាន់ស្ថានីយប៉ូលិសដើម្បីប្រគល់សេរីរាង្គមនុស្ស ជើង និងដៃមួយចំហៀង ខណៈដែលបានប្រាប់ទៅមន្រ្តីប៉ូលិសថា "ខ្ញុំពិតជាធុញទ្រាន់បំផុតក្នុងការស៊ីសាច់មនុស្ស"។

ប៉ូលិសបាននិយាយថា បុរសរូបនេះបានសារភាពទៅលើឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់នេះ មុនពេលដែលដឹកដៃពួកគេទៅកាន់ផ្ទះមួយកន្លែងស្ថិតនៅក្នុងទីក្រុង Estcourt ដែលពួកគេបានរកឃើញសាកសពមនុស្សដែលនៅសល់បន្ថែមទៀត។

ពួកគេបានចោទប្រកាន់ថា បុរសរូបនេះបានរំលោភសេពសន្ធវៈ សម្លាប់ កាត់សាកសពចេញពីគ្នា និងសូម្បីស៊ីសាច់ស្រ្តីជាច្រើននាក់ទៀតផង។

គាត់ក៏បានជាប់ពាក់ព័ន្ធជាមួយនឹងបុរសចំនួនពីរនាក់ផ្សេងទៀតផងដែរក្នុងករណីស៊ីសាច់នេះ។ ជនល្មើសទាំងបីបានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃចន្ទដោយត្រូវចោទប្រកាន់ពីបទឃាតកម្ម៕


 

adverise with khmeread