adverise with khmeread 1

Sunderland បណ្តេញ Adam Johnson ចេញពី​ក្លឹប​បន្ទាប់ពី​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​អនីតិជន

​កីឡាករ Adam Johnson ត្រូវបាន​បណ្តេញ​ចេញពី​ក្រុម​បន្ទាប់ពី​គាត់​សារភាពថា​បានរួម​ភេទ​ជាមួយ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​។​

​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ បានទទួល​ស្គាល់​កាលពី​ថ្ងៃ​ពុធ​ថា​ខ្លួន​ពិតជា​បានរួម​រ័ក្ស​ជាមួយ​ក្មេងស្រី​អាយុ ១៥ ឆ្នាំ​មែន ហើយ​រូបគេ​នឹងត្រូវ​ទទួល​ការកាត់ទោស​ចំនួន​ពីរ​ករណី​ចំពោះ​សកម្មភាព​ផ្លូវភេទ​នេះ​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​រឿងនេះ​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​មន្ត្រី​ក្លឹប Sunderland ខណៈដែល​ក្លឹប​បានអនុញ្ញាត​ឲ្យ​រូបគេ​បន្ត​អាជីព​របស់ខ្លួន​ម្តងទៀត​បន្ទាប់ពី​បាន​ផ្អាក​រូបគេ​ក្រោយ​ការចាប់ខ្លួន​ក្នុង​ខែមីនា​ឆ្នាំមុន​។​

​ប៉ុន្តែ​ឥឡូវ​ក្រុម​បានសម្រេច​ចិត្ត​ក្នុងការ​ទាត់ចោល​កីឡាករ​ខ្សែបម្រើ​រូបនេះ​ហើយៗ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា "​ដោយសារ​កំហុស​របស់ Adam Johnson ថ្ងៃនេះ ក្លឹប​បានបញ្ចប់​កិច្ច​ស​ន្សា​របស់គាត់​ជា​ធរមាន​ហើយ​"​។​

​មុននឹង​ការប្រកាស​នេះ គ្រូបង្វឹក​លោក Sam Allardyce ក៏បាន​បញ្ជាក់​ផងដែរ​ថា Johnson នឹង​គ្មាន​វត្តមាន​ក្នុង​ក្រុម​របស់លោក​ក្នុងជំនួប​ជាមួយ Manchester United ទេ​។​

​ក្រុមហ៊ុន Adidas ក៏បាន​បញ្ចប់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​កីឡាករ​រូបនេះ​ដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់