ស្ទះចរាចរណ៍ខ្លាំងពេក វៀតណាមប្រើកាណូតតាក់ស៊ីវិញម្តង ក្រែងលោមានប្រសិទ្ធភាព!

កាណូតតាក់ស៊ីបាននាំជម្រើសថ្មីមួយទៅដល់ប្រជាជននៅទីក្រុងហូជីមិញ ខណៈដែលបញ្ហាចរាចរណ៍ក្នុងក្រុងនេះកាន់តែអាក្រក់ទៅៗ។

កាលពីថ្ងៃទី២១ សីហា សេវាបម្រើកាណូតតាក់ស៊ីមួយ បានប្រកាសជាផ្លូវការនៅទីក្រុងហូជីមិញ។ កាណូតតាក់ស៊ីនោះធ្វើដំណើរលើទន្លេ Saigon ឆ្លងកាត់សង្កាត់ ១ និង ២ សង្កាត់ Binh Thanh និងសង្កាត់ Thu Duc។

កាណូតតាក់ស៊ីអាចដាក់អ្នកធ្វើដំណើរបាន ៨០ នាក់ក្នុងមួយជើង។ ហើយនៅលើកាណូតតាក់ស៊ីក៏មានអេក្រង់ដើម្បីបង្ហាញផ្លូវណាត្រូវឈប់ផងដែរ៕


adverise with khmeread