កីឡាករ លីអូនែល ម៉េសស៊ី ត្រូវបានរាយការណ៍ថាជាអ្នកទិញអាថ៍កំបាំងមួយរូប ដែលចំណាយលុយចំនួន ២៥ លានផោន (៣៦,១៨ លានដុល្លារ) សម្រាប់រថយន្តថ្លៃបំផុតរបស់ពិភពលោកក្នុងការដេញថ្លៃដ៏ក្តៅគគុកមួយកាលពីសប្តាហ៍មុន។
តារាបាល់ទាត់របស់ក្លឹបអ្នកមានបុណ្យ Barcelona រូននេះក៏បានផ្តួលគូប្រជែងយូរអង្វែងរបស់ខ្លួន រ៉ូណាល់ដូផងដែរ ដើម្បីធានានបានរថយន្ត Ferrari 335 S Spider Scaglietti ក្នុងការលក់ដេញថ្លៃមួយនៅ Artcurial ក្រុងប៉ារីស។
សេចក្តីប្រកាសព័ត៌មានពីមនុស្សដែលទទួលបន្ទុកការលក់ដេញថ្លៃបានបង្ហាញថា អ្នកដេញថ្លៃខ្ពស់បំផុតគឺបានទៅលើតារាបាល់ទាត់អាយុ ២៨ ឆ្នាំ លីអូណែល ម៉េសស៊ី នេះបើយោងតាមវេបសាយ New York Daily News។
តារាបាល់ទាត់រូបនេះទំនងបានទទួលស្គាល់ការលើកឡើងនេះ ឬអាចលេងសើចចំពោះការលើកឡើងមួយនេះ នៅលើទំព័រ Instagram របស់គាត់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ខណៈដែលគាត់បានកាន់រូបរថយន្តក្មេងលេងពណ៌ក្រហមមួយគ្រឿង ជាមួយកូនចំណងជើងលើនោះថា "រថយន្តថ្មីរបស់ខ្ញុំ"។
វាមិនមែនជាលើកទីមួយទេដែលកីឡាករល្បីទាំងពីររូបនេះប្រកួតប្រជែងតទល់គ្នា ហើយភាពជាគូប្រជែងនេះត្រូវបានចងក្រងជាឯកសារទុកយ៉ាងល្អ។
កីឡាករទាំងពីរត្រូវបានចាត់ទុកជាកីឡាករល្អបំផុតក្នុងពិភពលោកជាមួយអ្នកគាំទ្រ និងអ្នកអត្ថាធិប្បាយជាច្រើនតែងតែបានឈ្លោះគ្នាទាក់ទងថាតើនរណាល្អជាងគេរវាងកីឡាករទាំងពីរនេះ៕
