Barcelona គ្រោងនឹងដាក់សំណើចុងក្រោយដើម្បីផ្ទេរ Ousmane Dembele ពី Dortmund

          ក្លឹបយក្សអេស្ប៉ាញ Barcelona គ្រោងនឹងដាក់សំណើចុងក្រោយ​ដើម្បីផ្ទេរ​កីឡាករ Ousmane Dembele ប៉ុន្តែ​ក៏អាច​ប្រឈម​នឹង​ការ​បដិសេធពី​ក្លឹប​ Dortmund ផងដែរ។

          ក្លឹប​ Dortmund បានដាក់កំណត់ត្រឹមថ្ងៃអាទិត្យ​ដើម្បីឲ្យក្លឹប Barcelona ​ឆ្លើយ​តប​ចំពោះតម្លៃ​១៥០លានអឺរ៉ូ​សម្រាប់​កីឡាករ​សញ្ជាតិ​បារាំង​នេះ។

          Barcelona បាន​ចាត់ទុក​ Dembele គឺជាគោលដៅផ្ទេរ​ទី​១​ ដើម្បីជំនួស​តំណែង​របស់​ខ្សែប្រយុទ្ធ Neymar បន្ទាប់ពី​កីឡាករ​ប្រេស៊ីលរូបនេះ​បាន​ចាក​ចេញ​ទៅចូល​រួម​ជាមួយ​ក្លឹប​ Paris Saint Germain។ ​Barcelona ក៏នៅតែចង់បាន​ Philippe Coutinho របស់​ Liverpool ​ផងដែរ។

          ប៉ុន្តែក្លឹប​ Liverpool ​បាន​ប្រកាន់ជំហរ​រឹង​មាំដដែលថា Coutinho មិន​មែន​សម្រាប់លក់ទេ ស្របពេល​ដែលក្លឹប Dortmund បានបដិសេធ​មិន​ទទួលយក​សំណើផ្ទេរណាដែល​មិនឆ្លើយ​តបតាមការទាមទារ​របស់​ខ្លួន៕

adverise with khmeread