Raheem Sterling: City ត្រូវតែបង្ហាញភាពមុតស្រួចនៅតំបន់មុខទី

          ក្រុម Man City បានអរគុណកីឡាករ Raheem Sterling ដែលរកបាន​គ្រាប់​បាល់ជួយ​ឲ្យក្រុម City តាមស្មើ​១-១ ជាមួយក្លឹប Everton នៅនាទី​៨២​នៅ​ពហុកី ឡាដ្ឋាន Etihad កាលពីថ្ងៃទី​ច័ន្ទ។

          ក្រុម​ City មានឱកាសច្រើន​ក្នុងការវាយ​បក​ហើយ​ Sterling ដែលទាត់ផុត របារទី ​ពីរលើក​ជឿថា ក្រុម​ម្ចាស់ផ្ទះ​គួរតែ​ធ្វើបានល្អជាងនេះ។ កីឡាករ​អង់គ្លេស​រូបនេះ​បាន​និយាយថា “ខ្ញុំពិតជា​ខកចិត្ត​ខ្លាំងណាស់។ ខ្ញុំមានឱកាស​ល្អ​នៅមុខទី​។ ប៉ុន្តែខ្ញុំធ្វើបាន​សម្រេចតែមួយគ្រាប់ប៉ុណ្ណោះ។ ខ្ញុំមានសំណាងគ្រប់​គ្រាន់​នៅ​តង់ទី​២​”។

          Sterling បន្តថា “​ប្រសិនបើ​ខ្ញុំមានឱកាស​ម្តងទៀត​យើងនឹងឈ្នះ​ការ​ប្រកួត​នេះ។ យើង​ត្រូវ​តែមានភាពមុតស្រួច​ជាងនេះ។ នោះគឺជាអ្វីដែលយើងចង់បាន។ យើងត្រូវតែបន្តនិង​ប្រយុទ្ធម្តងទៀតនៅសប្តាហ៍​ក្រោយ”៕

adverise with khmeread