Inter Milan ដាក់សំណើសុំខ្ចីជើងខ្សែការពារ ស្កូដ្រាន មូស្តាហ្វី

          ក្លឹប Inter Milan បានដាក់សំណើដ៏គួរឲ្យភ្ញាក់ផ្អើលមួយ​ដោយសុំខ្ចីជើង​ខ្សែការ​ពារ Shkodran Mustafi ពីក្លឹប Arsenal។ ក្លឹបយក្សអ៊ីតាលី​មួយនេះ​ចង់ខ្ចី ជើង​ Mustafi ពេញមួយរដូវកាល​ ហើយអាចនឹង​ទិញផ្តាច់ក្នុងតម្លៃជាង​២០លាន​ផោន។

          ខ្សែការពារអាល្លឺម៉ង់​រូបនេះបាន​ចូល​រួមជាមួយ Arsenal ​កាលពីខែ​សីហា​ឆ្នាំ​មុនក្នុងតម្លៃ​៣៥​លានផោន​ ហើយគ្រួ​សារ​កីឡាកររូបនេះក៏បានមករស់នៅ​ក្នុងទីក្រុងឡុងដ៍ ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរនេះ​មិនបានធ្វើ​ឲ្យ Mustafi ទទួលបាន​ជោគជ័យទេច្រើន​នោះទេ។

          Mustafi ចាប់ផ្តើម​បាន​ល្អ ប៉ុន្តែ​រងរបួស​មុនថ្ងៃបុណ្យណូអែល ហើយ​មិន​អាច​ស្តាទម្រង់លេង​អស្ចារ្យ​របស់ខ្លួនវិញបាន ​ហើយបាន​ខកខានមិន​បាន​បង្ហាញ​មុខ​នៅ​វគ្គផ្តាច់ព្រ័ត្រ FA Cup ទេ។

          ក្លឹប Inter Milan មិនបោះបង់ការព្យាយាម​របស់ខ្លួន​ទេហើយ​ក្លឹប Juventus ក៏បានតាមដាន​ស្ថានភាពរបស់កីឡាករ​រូបនេះដែរ ខណៈ​ពេល​លោក Arsene Wenger ត្រៀម​រុះរើ​ក្រុមរបស់លោក។

          ក្លឹប Inter Milan​ ចង់សម្រេចកិច្ចព្រមព្រៀងនេះ​ឲ្យបានឆាប់និង​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ច្រើន​ ដែលធ្វើឲ្យពួកគេមានជំនឿថា នៅមានឱកាស​នាំយក​កីឡាករ​រូបនេះ​មុន​រដូវកាល​ទិញដូរ​បិទទ្វារ៕

adverise with khmeread