adverise with khmeread 1

អ្នកគាំទ្រ​ជាច្រើន​ខឹង Cristiano Ronaldo បន្ទាប់ពី​ថត​ពាណិជ្ជកម្ម​ឲ្យ​អ៊ីស្រាអែល​

​កំពូល​កីឡាករ​រាង​សង្ហា Ronaldo ឥឡូវ​គឺជា​តារា​ថ្មី​របស់​ក្រុមហ៊ុន​ទូរទស្សន៍​បង់លុយ​មួយ​របស់​អ៊ីស្រាអែល​ហើយៗ​ក្រុមហ៊ុន​នេះ​ក៏​ផ្តល់​សេវា​ផ្គត់ផ្គង់​អ៊ី​ន​ធឺ​ណេ​ត​ផងដែរ​។

​នៅក្នុង​វីដេអូ​ពាណិជ្ជកម្ម​នោះ កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កីឡាករ​អ៊ីស្រាអែល​បីនាក់ នៅពេលដែល​ពួកគេ​ជួបគ្នា​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ បន្ទាប់ពី​ចុះ​កុងត្រា​ជាមួយ​ក្រុម​ថ្មី ហើយ​ពួកគេ​ថែមទាំង​និយាយថា "Neshamá" ឬ "​ព្រលឹង​របស់ខ្ញុំ​" ជា​ភាសា​ហេ​ប្រឺ (Hebrew) ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​គ្រប់គ្នា​។​

​នៅក្នុង​ពាណិជ្ជកម្ម​នោះបាន​ណែនាំ​អំពី​ល្បឿន​អ៊ី​ន​ធឺ​ណែ​ត​ដែល​អ្នកប្រើប្រាស់​អាច​ទទួល​បាន ដែល​វា​ពិតជា​លឿង​ជាង Ronaldo ទៀត​។​

​បើទោះជា​ទើប​ក្លាយជា​កីឡាករ​ថ្មីថ្មោង​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ក៏ដោយ តារា​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​របស់ខ្លួន ដែល​ពាក់អាវ​លេខ​ប្រាំពីរ ឲ្យ​ដោះអាវ​នោះ​ចេញ​និង​ហុច​ឲ្យ​គាត់​ភ្លាម ព្រោះ​វា​ជា​លេខ​របស់គាត់​។​

Cristiano Ronaldo ផូស​ក្នុង​បណ្តាញ​សង្គម​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នេះ​ថា "​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ខ្ញុំ​នឹង​ថត​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​មិនមែន​បាល់ទាត់​នោះទេ គឺ​នៅក្នុង ពាណិជ្ជកម្ម​ដ៏​ទាក់ទាញ​មួយ​"​។​

​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ក៏បាន​ឆ្លើយតប​យ៉ាង​រហ័ស ដោយ​អ្នកខ្លះ​បាន​ចោទប្រកាន់​រូបគាត់​ថា "​គ្មាន​ការគោរព​" និង​ខ្លះទៀត​បាន​សុំ​ឲ្យ​គាត់​លុបចោល​ពាណិជ្ជ​កម្មនេះ​។ ការរិះគន់​ចំពោះ​រ៉ូ​ណា​ល់​ដូ​ក៏បាន​ជ្រុលជ្រួស​ដោយ​ខ្លះទៀត​បានសរសេរថា "​ស្អី​គេ​អ៊ីស្រាអែល​?", "​ចង់​បានន័យថា​ប៉ា​ឡេ​ស្ទី​ន​មែន​?" និង​អ្នក​ខ្លះទៀត​សរសេរថា "​វីរៈបុរស​របស់ខ្ញុំ​ចាប់ពី​ថ្ងៃនេះ​គឺ Messi វិញ​ហើយ​"៕

 

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់