Cristiano Ronaldo និង នាង Lieke Martens ឈ្នះពានរង្វាន់កីឡាករ កីឡាការិនីឆ្នើមប្រចាំតំបន់អឺរ៉ុប

ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានតែងតាំងជាកីឡាករល្អដាច់គេប្រចាំឆ្នាំក្នុងតំបន់អឺរ៉ុប Uefa's Player of the Year ដោយបានផ្តួល Lionel Messi និងអ្នកចាំទីរបស់សេះបង្កង់ Juventus កីឡាករ Gianluigi Buffon សម្រាប់ពានរង្វាន់បុគ្គលដ៏មានសក្តានុពលមួយនេះ។

តារាបាល់ទាត់វ័យ ៣២ឆ្នាំរូបនេះ បានជួយឱ្យអធិរាជសគ្រងនូវជើងឯកពានរង្វាន់ក្លឹបកំពូលអឺរ៉ុប Champions League ពីរឆ្នាំជាប់គ្នា និងបញ្ចប់ក្នុងដំណើរប្រជែងមួយនេះក្នុងនាមជាកីឡាកររកគ្រាប់បាល់ច្រើនដាច់គេជាមួយនឹងគ្រាប់បាល់ចំនួន ១២គ្រាប់កាលពីរដូវកាលមុន។

ប្រធានក្រុមបាល់ទាត់អន្តរជាតិព័រទុយហ្គាល់រូបនេះបច្ចុប្បន្នបានឈ្នះពានរង្វាន់មួយនេះចំនួនបីលើកផងដែរ គឺលើសតារាឆ្នើមរបស់អ្នកមានបុណ្យវ័យ ៣០ឆ្នាំ Messi ចំនួន១ពាន។

ទន្ទឹមនឹងនេះផងដែរ ខ្សែបម្រើសញ្ជាតិហូឡង់របស់ Barca កីឡាការិនី Lieke Martens វ័យ ២៤ឆ្នាំ ក៏បានឈ្នះពានរង្វាន់មួយនេះផងដែរក្នុងនាមជាកីឡាការិនីល្អដាច់គេក្នុងតំបន់អឺរ៉ុបប្រចាំឆ្នាំ៕

adverise with khmeread