adverise with khmeread What to buy newborn twin girls

ចង់បាន​កូនស្រី​ភ្លោះ អ្នក​គួរ​សាកល្បង​គន្លឹះ​សាមញ្ញៗ​ទាំងនេះ​!

​    ​ការ​មានគភ៌​គឺជា​អំឡុង​ពេលវេលា​មួយ ដែល​ទារក​ម្នាក់​ឬ​ពីរ​នាក់​បានចាប់ផ្តើម​វិវត្តន៍​នៅក្នុង​ផ្ទៃ​របស់​ម្តាយ​។ ការ​មាន​ផ្ទៃពោះ​ដែល​ពាក់ព័ន្ធ​កូន​ពីរ​ឬ​ច្រើន​គេ​ហៅថា កូនភ្លោះ​។ ហើយ​ការ​មានកូន​ភ្លោះ​នេះ​គឺជា​អារម្មណ៍​ដ៏​អស្ចារ្យ​ណាស់ ព្រោះ​វា​មិន​ខុស​អី្វ​ពី​សុភាសិត​បុរាណ​ដែល​ពោលថា ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ​នោះឡើយ​។ ជាពិសេស នៅពេល​អ្នក​ទន្ទឹង​ចង់បាន​កូនភ្លោះ​ជា​យូរ​មកហើយ​នោះ​។ 

​    ​មាន​កត្តា​មួយចំនួន ដែល​អ្នក​ចាំបាច់​ត្រូវតែ​ពិចារណា​ដើម្បី​មានឱកាស​ខ្ពស់​ក្នុងការ​មានកូន​ស្រី​ភ្លោះ​។ កត្តា​ទាំងនោះ​មានដូចជា ហ្សែ​ន ទម្ងន់ និង​អាយុ ដែលជា​អ្នកកំណត់​ពី​លទ្ធភាព​ពរ​ពោះ​កូនភ្លោះ​។ 
​    ​
​    ​១. ទទួលទាន​ដំឡូងជ្វា
​    ​អ្នកជំនាញ​មួយចំនួន​និយាយថា ទទួលទាន​ដំឡូងជ្វា​នឹង​បង្កើន​ឱកាស​របស់​ស្ត្រី​ក្នុងការ​មានកូន​ភ្លោះ​។ វា​ជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​ការបញ្ចេញ​ពង​អូ​វ៉ុល​។ អ្នកជំនាញ​បាន​ណែ​នាំឱ្យ​ទទួលទាន​ដំឡូងជ្វា​រយៈពេល ៣ ខែ​មុន​ចាប់ផ្តើម​ផែន​ការយក​កូន​។ ចាប់ពី​អំឡុង​ពេលនេះ​ទៅ រាងកាយ​របស់​អ្នកនឹង​ចាប់ផ្តើម​តម្រែតម្រូវ​បន្តិច​ម្តងៗ​សម្រាប់​ការ​ពរ​ពោះ​ទារក​ពីរ​នាក់ ហើយ​វដ្ត​នៃ​ការបញ្ចេញ​ពង​អូ​វ៉ុល​ក៏ត្រូវ​បានធ្វើឱ្យ​ប្រសើរឡើង​ផងដែរ​។ 

​    ​២. អាយុ និង​ទម្ងន់ 
​    ​ស្ត្រី​ដែល​លើស​ទម្ងន់​តែងមាន​អ័រម៉ូន​ច្រើន​នៅក្នុង​ខ្លួន និង​មានឱកាស​តិចតួច​ណាស់​ក្នុងការ​មានកូន​ភ្លោះ​។ អាយុ​ក៏​ជា​កត្តា​សំខាន់​មួយ​ផងដែរ ព្រោះ​ស្ត្រី​ដែលមាន​អាយុ​កាន់តែច្រើន គឺ​កាន់តែ​មានឱកាស​ខ្ពស់​ក្នុងការ​មានកូន​ភ្លោះ​។ 

​    ​៣. ការបញ្ចេញ​ពង​អូ​វ៉ុល និង​មេជី​វិត​ឈ្មោល​
​    ​នៅពេល​អ្នក​រួមភេទ ២ ឬ ៣ ថ្ងៃមុន​ការបញ្ចេញ​ពង​អូ​វ៉ុល វា​នឹង​បង្កើន​ឱកាស​ក្នុងការ​មានកូន​ស្រី​ភ្លោះ​។ កោសិកា​មេជី​វិត​ញី​មាន​ទម្ងន់​ធ្ងន់​ជាង និង​មាន​ភាព​សកម្ម​ជាង ហើយ​រស់​បានយូរ​ជាង​មេជី​វិត​ឈ្មោល (៧២ ម៉ោង​ធៀប​នឹង ២៤ ម៉ោង​)​។ វា​មានឱកាស​ខ្ពស់​ក្នុង​ការបង្កើត​កោសិកា​ស៊ុត​ញី និង​ការ​មានកូន​ស្រី​ភ្លោះ​។ 

​    ​៤. ម្ជូរ​
​    ​មេជី​វិត​ញី​វិ​វត្ត​បានល្អ​ក្នុងស្ថានភាព​ដែលមាន​ជាតិ​អាស៊ីត ឬ​ជាតិ​ជូរ ហើយ​វា​នឹង​ជួយ​បង្កើន​ឱកាស​ក្នុងការ​មានកូន​ភ្លោះ​ស្រី​ជាក់​ជាពុំខាន ប្រសិនបើ​អ្នក​ចាប់ផ្តើម​ទទួលទាន​ម្ជូរ​នៅមុន​ផែន​ការយក​កូន​៕ 

adverise with khmeread
ប្រភព៖ HealthyTipsWorld

មតិយោបល់