Barcelona យល់ព្រមចំណាយប្រាក់១៣៨លានផោនតាមការទាមទាររបស់ Dortmund ដើម្បីផ្ទេរ Dembele

          នៅទីបំផុត​ក្លឹប Barcelona ជិតនឹង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ​បម្រើ​ស្លាប Ousmane Dembele របស់ក្លឹប Dortmund ហើយ ប៉ុន្តែ​តម្លៃផ្ទេរគឺខ្ពស់ជាង​១០ដងនៃតម្លៃ​ដើម​កាលពីរដូវក្តៅឆ្នាំមុន។

          មន្ត្រីរបស់ក្លឹប Barcelona បាន​ជួប​ជាមួយ​ក្លឹប Dortmund កាល​ពី​ថ្ងៃ​ព្រហស្ប​តិ៍​នៅទីក្រុង Monaco អំឡុង​ពេល​ចាប់ឆ្នោត​ចែក​ពូល​ក្របខណ្ឌ CL ហើយ​បាន​បញ្ជាក់ថា ជំនួប​រវាងមន្ត្រីមកពីក្លឹប​ទាំង​ពីរ​ដំណើរ​ការ​បាន​ល្អ។

          ចំណែកមន្ត្រីរបស់ក្រុម Dortmund ដូចជា​គំទ្រដល់​ការលើកឡើងបែប​នេះ ហើយ​បា​ន និយាយដល់ការព្រមព្រៀងតម្លៃផ្ទេរ​១៣៨លានផោន។​ Barcelona បានតាមដាន​ Dembele តាំងពីកីឡាករ​រូបនេះនៅជា​មួយ​ក្លឹប Rennes កាលពី រដូវកាល​មុនមកម្ល៉េះ ប៉ុន្តែ​ទីបំផុតពួកគេ​រារែកជាមួយនឹង​តម្លៃ​១២លានផោន​ហើយ Dembele បានចុះកិច្ចព្រមព្រៀងផ្ទេរ​ទៅចូល​រួម​ជាមួយ​ក្លឹប Dortmund ។

          ដោយសារតែខកចិត្តពេញមួយរដូវក្តៅនេះ Barcelona ចាប់ប្រុងប្រយ័ត្ន​ចំពោះបញ្ហានៅ​នាទីចុងក្រោយ​ ហើយ​មិនបានប្រកាស​កិច្ចព្រម​ព្រៀង​ណាមួយ​ជា​មួយសាធារណៈទេ ប៉ុន្តែគេជឿថា Barcelona មាន​ទំនុកចិត្តគ្រប់គ្រាន់​​​៕

adverise with khmeread