មូលហេតុ ៣ នេះហើយ ធ្វើឱ្យម៉ាស៊ីនត្រជាក់ទើបដំឡើងបានបីបួនខែ លែងត្រជាក់! ដោះស្រាយវា...មិនបាច់ហៅជាងនាំតែអស់ ១៥ ដុល្លារ!

ប្រសិនបើផ្ទះ ឬ ការិយាល័យលោកអ្នកទើបដំឡើងម៉ាស៊ីនត្រជាក់បានប៉ុន្មានខែ តែវាលែងសូវត្រជាក់ លោកអ្នកមិនមែនជាអ្នកទីមួយទេដែលជួបបញ្ហានេះ។ នរណាៗក៏ជួបបញ្ហានេះដែរ។ នេះគឺព្រោះតែមូលហេតុ ៣ ខាងក្រោម៖

១. ប៊ូតុង Fan អាចត្រូវបានចុច "On" ជំនួសឱ្យពាក្យ "AUTO"
តើម៉ាស៊ីនត្រជាក់លោកអ្នក ជួនកាលបាញ់ខ្យល់ត្រជាក់ និងជួនកាលបាញ់ខ្យល់ក្តៅមែនទេ? អ៊ីចឹង កង្ហាច្បាស់ជាកំណត់ "On" ២៤/៧ ហើយខ្យល់ចេញមកគឺមិនត្រជាក់ឡើយ។

ដំណោះស្រាយ៖ កំណត់ទៅ AUTO វិញ។

២. តម្រងខ្យល់កខ្វក់
តម្រងខ្យល់កខ្វក់ គឺកាត់បន្ថយខ្យល់ចូលក្នុងម៉ាស៊ីនត្រជាក់ ជាហេតុបណ្តាលឱ្យមានបញ្ហាជាច្រើន៖
- ម៉ាស៊ីនត្រជាក់ពិបាកបញ្ចេញខ្យល់ត្រជាក់ចូលផ្ទះ តាមការកំណត់សីតុណ្ហភាពដែលចង់បាន។
- ម៉ាស៊ីនពង្រាវខ្យល់ (ជាផ្នែកមួយធ្វើឱ្យម៉ាស៊ីនត្រជាក់មានខ្យល់ត្រជាក់ល្អ) បានកករឹង ដោយធ្វើឱ្យដុំទឹកកកបាំងស្ទះតម្រងខ្យល់។ ដូច្នេះមានន័យថា ផ្ទះរបស់អ្នកនឹងមិនសូវត្រជាក់ទេ។

ដំណោះស្រាយ៖ ឆែកមើលតម្រងខ្យល់ និងប្តូរវាចេញ ប្រសិនបើតម្រងខ្យល់មើលទៅដូចរូបខាងស្តាំ។

៣. ដីស្ទះនៅក្នុងម៉ាស៊ីនខាងក្រៅ
ម៉ាស៊ីនខាងក្នុងផ្ទះគឺសម្រាប់ស្រូបកម្តៅចេញពីក្នុងផ្ទះចេញទៅក្រៅ។ ប៉ុន្តែម៉ាស៊ីនខាងក្នុងមិនអាចបញ្ចេញកម្តៅបានទេ ប្រសិនបើដីស្ទះពេញម៉ាស៊ីនខាងក្រៅ។

ដំណោះស្រាយ៖ យកប្រដាប់ផ្លុំខ្យល់ ផ្លុំដីចេញឱ្យអស់ តែកុំបើកលេខខ្ពស់ពេក ។ ហើយប្រសិនបើម៉ាស៊ីនដាក់ផ្ទាល់ដី ត្រូវកាយសំរាម និងស្មៅដែលដុះជុំវិញម៉ាស៊ីនចេញផង។

*** ចំណាំ៖ បញ្ហាដែលត្រូវការជាងជំនាញមកជួសជុល គឺ៖
- ម៉ូទ័រកង្ហាញម៉ាស៊ីនត្រជាក់ខូច។
- ធ្លាយហ្គាសសម្រាប់ធ្វើឱ្យខ្យល់ត្រជាក់។
- កំប្រេសស័រ (Compressor)​ ខូច៕

adverise with khmeread