adverise with khmeread 1

របាយការណ៍ EU អះអាងថា​ពួក ISIS គ្រោង​ធ្វើសង្គ្រាម​គីមី និង​ជីវសាស្ត្រ​ប្រឆាំង​ប្រទេស​លោកខាងលិច​

​របាយការណ៍​គួរ​ឲ្យ​តក់​ស្ល​ត់​មួយ​របស់​សភា​អឺរ៉ុប​បាន​អះអាងថា ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ីស្លាម​អាយ​ស៊ី​ស (ISIS) បាន​ជួល​អ្នកជំនាញ​ដែលមាន​សញ្ញាប័ត្រ​គីមីវិទ្យា រូបវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ដើម្បី​ធ្វើសង្គ្រាម​ដែល​ប្រើ​អាវុធ​មហា​ប្រល័យ​ប្រឆាំងនឹង​ប្រទេស​លោកខាងលិច​។ 

​យោងតាម​របាយការណ៍​សង្ខេប​នេះ អង្គការ​ភេរវកម្ម​មួយ​នេះ​ប្រហែលជា​គ្រោង​សាកល្បង​ប្រើ​អាវុធ​មហា​ប្រល័យ​ដែល​គេ​ហាមឃាត់​ជា​អន្តរជាតិ​នៅក្នុង​ការវាយប្រហារ​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​។ 

ប៉ូលិស​អង់គ្លេស​ធ្វើ​លំ​ហាត់​សម​ត្រៀម​ទប់ស្កាត់​ការវាយប្រហារ​ភេរវកម្ម​ដោយ​ប្រើ​អាវុធ​ជីវសាស្ត្រ និង​គីមី​ពី​សំណាក់​ពួក​អាយ​ស៊ី​ស​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​ឡុង​ដ៍


​ឯកសារ​ដែល​បាន​ចងក្រង​បន្ទាប់ពី​ការវាយប្រហារ​ដ៏​ប្រល័យ​នៅ​ទីក្រុង​ប៉ារីស​បាន​អះអាងថា ក្រុម​អាយ​ស៊ី​សបាន​លួច​នាំចូល​សារធាតុ​គីមី​មួយ​ឈ្មោះថា WMD ចូលមក​អឺរ៉ុប​រួចហើយ​។ ហើយ​អ្នកជំនាញ​អឺរ៉ុប​ព្រួយបារម្ភ​ថា ពួក​អាយ​ស៊ី​សអា​ចនឹង​គេង​ចំណេញ​ពី​បរាជ័យ​នៃ​ការចែករំលែក​ព័ត៌មាន​របស់​បណ្តា​រដ្ឋា​ភិ​បាល​នៃ​សហភាព​អឺរ៉ុប (EU) ពាក់ព័ន្ធ​នឹង​ជន​ដែល​អាចជា​មុខសញ្ញា​ភេរ​វករ​។ 

​កងកម្លាំង​ប៉ូលិស​អង់គ្លេស​បានធ្វើ​លំ​ហាត់​សម​រួចហើយ​ពាក់ព័ន្ធ​នឹង​របៀប​ដោះស្រាយ​ជាមួយនឹង​រាល់​ប្រភេទ​នៃ​ការវាយប្រហារ​ភេរវកម្ម​ផ្សេង​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ ប៉ុន្តែ​របាយការណ៍​រប​ស់ EU បាន​អះអាងថា រដ្ឋាភិបាល​អឺរ៉ុប​គួរតែ "​ពិចារណា​ថ្លែង​ជា​សាធារណៈ​អំពី​លទ្ធភាព​វាយប្រហារ​ភេរវកម្ម ដោយ​ប្រើ​វត្ថុ​ធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម ឬ​សូម្បី​នុយក្លេអ៊ែរ​" ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ជ្រាប និង​ត្រៀម​បង្ការ​ទុកជាមុន​។ 

​លោក រ៉​ប់ វេន​រ៉ា​យ (Rob Wainwright) ប្រធាន​ភ្នាក់ងារ Europol បាន​និយាយថា កម្លាំង​ប៉ូលិស​ឥឡូវ​មាន​ភាព​សកម្ម​ណាស់​ជាពិសេស​តាម​ដងផ្លូវ​នានា​នៅ​តំបន់​អឺរ៉ុប បន្ទាប់ពី​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស និង​ក្រោយ​ទទួលបាន​របាយការណ៍​អំពី​លទ្ធភាព​វាយប្រហារ​ដោយ​អាវុធ​គីមី​ពី​សំណាក់​ពួក​អាយ​ស៊ី​ស​៕ 

 

​ប្រភព​៖ ដេលី​មែ​ល​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់