Untitled 1

យក​ដាវ​ដេញ​កាប់​ក្មេង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ក្នុ​ប​ករណី​ហឹ​ង្សា​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​ខុសច្បាប់ (​ដាវ​) នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ភូមិ​តាងៅ​ក​ណ្ថា​ល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​៦ និង ៥​នាទី​យប់​ថ្ងែ​ទី​១១​កុម្ភ​:​ឆ្នាំ​២០១៦ ។​

  ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ព្រុំ វីរ​: ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើស​អេតចាយ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

  ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ប្រើ​ក្មេងៗ​ឲ្យ​យក​កូន​កង់​ទៅ​លក់​ឲ្យ តែ​ក្មេងៗ​មិន​យក​កូន​កង់​ទៅ​លក់​តាម​ការបង្គាប់ ក៏មាន​ទំនាស់​ពាក្យសំដី​គ្នា ក្មេងៗ​រើស​ដុំថ្ម​គប់ ។​

    រួច​ជនសង្ស័យ​ក៏​ទៅយក​ដាវ​មក​ដេញ​កាប់​ក្មេងៗ ពេលនោះ​ក៏មាន​សមត្ថកិច្ច​យើង​ជួយ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​និង​ដកហូត​ដាវ​១​ដើម នាំយក មក​ប៉ុស្តិ៍​និរោធ​សាកសួរ ។​

     ក្រោយ​កើតហេតុ សមត្ថកិច្ច​រក​ក្មេងៗ​មក​ដាក់ពាក្យ​បណ្តឹង​តែ​រក មិនទាន់​ឃើញ ។​បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត ៕​

មតិយោបល់