ព្រឹកស្អែកនេះ ការប្រកួតដ៏កក្រើករវាង Floyd និង McGregor នឹងចាប់ផ្តើមហើយ! ប្រាក់រង្វាន់ដែលនឹងទទួលបានរវាងអ្នកទាំងពីរខុសគ្នា មេឃដី!

ជាលើកទីពីរក្នុងការប្រកួតចំនួនបីលើកចុងក្រោយ កីឡាករ Floyd Mayweather នឹងធានាទទួលបានលុយរង្វាន់ ១០០ លានដុល្លារអាមេរិក។

យោងតាមតួលេខកុងត្រាដែលត្រូវបានបញ្ចេញកាលពីយប់ថ្ងៃសុក្រម្សិលមិញដោយគណៈកម្មការប្រដាល់រដ្ឋនេវ៉ាដា កីឡាករប្រដាល់ Mayweather ដែលទើបលាពីការចូលនិវត្តន៍នឹងទទួលបានលុយ ១០០ លាននេះសម្រាប់ការប្រកួតប្រដាល់ទម្ងន់មធ្យមរបស់គាត់ជាមួយ កីឡាករវ៉ៃក្នុងទ្រុង Conor McGregor នៅយប់ថ្ងៃសៅរ៍នៅអាមេរិក (ត្រូវនឹងថ្ងៃអាទិត្យម៉ោង ១០ ព្រឹកស្អែកនៅកម្ពុជា) នៅកីឡដ្ឋាន T-Mobile Arena។

Mayweather ក៏ធ្លាប់បានទទួលលុយចំនួន ១០០ លានដុល្លារក្នុងការប្រកួតជាមួយកីឡាករ Manny Pacquiao ក្នុងឆ្នាំ ២០១៥ ដែរ បើទោះជាគាត់រកបានជាង ២៥០ ដុល្លារដោយសារភាគហ៊ុនរបស់គាត់នៃចំណូលដ៏ធំសម្បើមពីព្រឹត្តិការណ៍ដ៏ធំនោះ។ ការប្រកួតជាមួយកីឡាករ McGregor វ័យ ២៩ ឆ្នាំត្រូវបានរំពឹងដោយមនុស្សជាច្រើនថា នឹងបំបែកកំណត់ត្រាប្រកួតរវាង Mayweather និង Pacquiao ដែលនឹងផ្ដល់ឱ្យ Mayweather វ័យ ៤០ ឆ្នាំនូវលុយបន្ថែមទៀត ២០០ លានដុល្លារ។

លុយរង្វាន់អប្បបរមារបស់ McGregor គឺ ៣០ លានដុល្លារ ដែលតិចជាងប្រាក់រង្វាន់ដែលគាត់រកបានពីការប្រកួតនៅសង្វៀនវ៉ៃក្នុងទ្រុងអំឡុងអាជីពជាកីឡាករក្បាច់គុនចម្រុះ។ ប៉ុន្តែបុរសអៀរឡង់រូបនេះនឹងរកបាន ១០ លានដុល្លារបន្ថែមដែលច្រើនជាងអប្បបរិមារបស់គាត់ដោយសារភាគហ៊ុនផ្សព្វផ្សាយរបស់គាត់៕

adverise with khmeread