adverise with khmeread 213

ឃាត់​មនុស្ស​៥​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

     ភ្នំពេញ ៖ ជនសង្ស័យ​៥​នាក់ មាន​គ្រឿងញៀន​ជាប់​ខ្លួន​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១២​កុម្ភ​:​ឆ្នាំ ២០១៦  នៅ​ចំណុច​ប្លុក​រោងចក្រ​ឆ្នាំង ផ្លូវ​រថភ្លើង ក្រុមទី​១០៩ ភូមិ​២៣ សង្កាត់ បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ កង សុភា ហៅ តាក់ស៊ី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​១២ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី កែវ ,២-​ឈ្មោះ វន ដា​វីត ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២ ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី កែវ ,៣-​ឈ្មោះ ស៊ុន រតនៈ ហៅ ណាក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ បុគ្គលិក​ស្ថានីយ៍​ប្រេង​តេ​លា​កាំ​កូ​ស៊ី​ធី ស្នាក់នៅ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក លើកដែក​,៤-​ឈ្មោះ នួន ពន្លក ហៅ ពន្លក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ   ពុំ​ចាំ​លេខ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​៥-​ឈ្មោះ ឈុំ ផានិត ហៅ ម៉ានិត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ខារ៉ាអូខេ​សំរិទ្ធ ពេជ្រ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    វត្ថុតាង​ចាប់យក​មាន :​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន ) ចំនួន ០២​កញ្ចប់​តូច ,​ម៉ូតូ​០២​គ្រឿង​ម៉ាក Suzuki  viva ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1O-9210  និង​ម៉ូតូ​ម៉ាក​Hon da Chaly ពណ៌​ស ពាក់​ស្លាក​លេខ ណ​-1719 ។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ កំពុង​ឃាត់ ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់