Floyd Mayweather រក្សាកំណត់ត្រាឈ្នះ ៥០ ប្រកួតមិនដែលចាញ់ ក្រោយបំបាក់អំណួតអ្នកប្រដាល់ឆ្លងក្របខណ្ឌ Conor McGregor ត្រឹមទឹកទី១០

កីឡាករ Floyd Mayweather បានឈ្នះការប្រកួតនៅកីឡាដ្ឋាន T-Mobile Arena ក្នុងទីក្រុង Las Vegas ដោយបំបាក់កីឡាករ Conor McGregor ដោយអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី ១០។

លោកអាជ្ញាកណ្ដាល Robert Byrd បានបញ្ឈប់នៅទឹកទី ១០ ក្នុងនាទី ១:០៥។

Mayweather ដែលបានបង្កើតកំណត់ត្រាថ្មីគឺឈ្នះ ៥០ ប្រកួតមិនដែលចាញ់និងវាយគូប្រកួតឱ្យសន្លប់ចំនួន ២៧ ដង បានលាពីការចូលនិវត្តន៍ដើម្បីវ៉ៃជាមួយ McGregor ដែលជាជើងឯក UFC ដែលបានបង្ហាញខ្លួនក្នុងការប្រកួតប្រដាល់អាជីពជាលើកដំបូងរបស់ខ្លួន។

ក្រោយបញ្ចប់ការប្រកួត Mayweather បានបញ្ជាក់ថា នេះគឺជាប្រកួតចុងក្រោយរបស់លោក។

គួរបញ្ជាក់ថា Floyd Mayweather នឹងទទួលបានលុយរង្វាន់ ១០០ លានដុល្លារអាមេរិកពីការប្រកួតនៅថ្ងៃនេះ ចំណែក McGregor គឺប្រមាណ ៣០ លានដុល្លារអាមេរិក៕

 

adverise with khmeread