កណ្តាល៖ក្មេងប្រុសម្នាក់បានយកខ្សែលនឹងកលេងរអិលធ្លាក់ដូចចងកសម្លាប់ខ្លួនត្រូវបានគេប្រទះឃើញស្លាប់នៅថ្ងៃទី១១កុម្ភ:ឆ្នាំ២០១៦ ចំណុចលើផ្ទះឈ្មោះ ឌៀប មុល ភូមិអន្លុងទ្រា ឃុំ ព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ដោយមិនទាន់ដឹងមូលហេតុ ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វី រ៉ាវីន ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សទីលំនៅ ភូមិ អន្លុងទ្រា ឃុំ ព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។
ប៉ូលិសបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះប្រឡែងលេងជាមួយជីដូនឈ្មោះ ឌៀប មុល និងបងប្រុសបង្កើតឈ្មោះ វី វណ្ឌី ក្រោយមកជីដូន និងបង ជនរងគ្រោះបានដេកមើលទូរទស្សន៏នៅកណ្តាលផ្ទះ។
ចំណែកជនរងគ្រោះបានដើរមកឈរនៅបង្កាន់ដៃផ្ទះ បន្ទាប់មកបងជនរងគ្រោះ បានក្រឡែកមកឃើញប្អូន (ជនរងគ្រោះ)ចងកជាប់និងកន្ទុយខ្សែជរ័ពណ៌ខ្មៅដែលសល់ពីចងបង្អួចលានអណ្តាត ហើយក៏ស្ទុះមកស្រាយជាមួយជីដូន តែជនរងគ្រោះបានស្លាប់ទៅហើយ។
តាមការសន្និដ្ឋាន ជនរងគ្រោះមិនមានបំណងចងកសម្លាប់ខ្លួនទេ បណ្តាលមកពី ជនរងគ្រោះ អង្គុយលើបង្កាន់ដៃផ្ទះហើយយកកន្ទុយខ្សែធ្លាក់សល់ពីចងបង្អួចមករុំកលេងខ្លួនឯងហើយបានធ្លាក់ពីបង្កាន់ដៃផ្ទះដោយចៃដន្យទើបណ្តាលឲ្យទាក់ខ្សែបណ្តាលឲ្យស្លាប់តែម្តង។
ករណីនេះ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង ក្រុមគ្រួសារជនរងគ្រោះបានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន។ ក្រោយពេលពិនិត្យបានប្រគល់សាកសពឲ្យបងបង្កើតជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណី៕
