Chelsea ព្យាយាមចង់ដណ្តើមយក Ross Barkley ជាមួយក្លឹប Tottenham ហើយត្រៀមចរចានៅចុងសប្តាហ៍នេះ

          ក្លឹប Chelsea ​នឹងព្យាយាម​ដណ្តើម​យក​ Ross Barkley ដែលជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Tottenham ហើយ​នឹងធ្វើការចរចាជាមួយ​ក្លឹប​ Everton នៅ​ចុង សប្តាហ៍​នេះ។

          ខ្សែបម្រើ​ក្លឹប​ Everton រូបនេះបាន​ក្លាយជា​គោលដៅ​សម្រាប់​ Chelsea ដែល​ចង់​ពង្រឹងកីឡាករ​ឆ្នើម​ក្នុងស្រុក​ មុន​ពេល​រដូវកាល​ទិញដូរ​បិទទ្វារ។

          ឆេលស៊ីក៏ចាប់អារម្មណ៍នឹង​ខ្សែបម្រើ​Alex Oxlade Chamberlain របស់ក្លឹប Arsenal និង​ Danny Drinkwater របស់ក្លឹប Leicester City ហើយ​ត្រៀម​ទឹកប្រាក់​៦០លាន​ផោន​ ដើម្បី​សម្រេចកិច្ច ព្រម​ផ្ទេរកីឡាករ​ទាំងពីរ។

          ក្លឹប Tottenham ចាប់អារម្មណ៍​នឹង​ Barkley ប៉ុន្តែ​បញ្ហា​របួស​សរសៃពួរនឹង ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ខាកខាន​ការប្រកួត​ពីរ​ខែ​ ហើយ​កិច្ចព្រមព្រៀងនេះក៏ត្រូវ​បាន​អូសបន្លាយស្របពេលក្លឹប Spurs សម្លឹងរក​មើល​កីឡាករ​ផ្សេងទៀត។

          ដំបូងឡើយ​ Everton ទាមទារ​៥០លានផោន​ប៉ុន្តែ​អាចមានសំណើ​ដែល​មានទឹកប្រាក់ប្រហែល​២៥​លានផោនដើម្បី​សាកចិត្តមើល​ថា តើ​ពួកគេពិតជា​ចង់ លក់​មែនឬអត់ខណៈ​ពេល Barkley ស្ថិតក្នុងឆ្នាំ​ចុងក្រោយនៃកិច្ច​សន្យា​របស់​ខ្លួន។

          Tottenham អាចនឹងយឺតពេល ខណៈ​ Chelsea ​អន្ទះសាចង់សម្រេចការ ងារ​ឲ្យបានឆាប់៕

adverise with khmeread