លោក Jose Mourinho: Lukaku និង Rashford ត្រូវតែប្រឹងប្រែងខណៈ Zlatan ត្រឡប់មកវិញ

          អ្នកចាត់ការក្រុម Man Utd លោក Jose Mourinho បាន​ដាស់តឿន​ខ្សែ​ប្រយុទ្ធ Romelu Lukaku និង​ Marcus Rashford ឲ្យពួកគេ​ត្រូវតែ​ខិតខំឲ្យ​អស់​ពីសមត្ថភាពប្រសិនបើ​ចង់ឲ្យ​ Zlatan Ibrahimovic បន្តអង្គុយ​មើល​ទៀត។

          Zlatan​ ចង់​ប្តូរ​ផ្តាច់​ជាមួយ​ Man Utd មួយរដូវកាល​ទៀត បើទោះបីជា​ខ្លួន​មិនទាន់​ជា​សះស្បើយ​របួស​ពេញលេញក៏ដោយ។​ ខ្សែប្រយុទ្ធស៊ុយអែតវ័យ៣៥​រូបនេះរក​បាន​២៨​គ្រាប់​ក្នុងការបង្ហាញមុខ​៤៦លើក​ មុន​ពេល​មាន​បញ្ហា​របួស​ធ្ងន់​ធ្ងរ​កាល​ពីខែមេសា។

          បច្ចុប្បន្ន Man Utd ពឹងផ្អែកលើ​ខ្សែប្រយុទ្ធ Lukaku និង​ខ្សែប្រយុទ្ធវ័យក្មេង Rashford។ បន្ទាប់ពី​យកជ័យជម្នះ៤-០ លើគូប្រកួត​កាល​ពីចុងសប្តាហ៍មុន លោក​ Mourinho បាន​និយាយថា “​Zlatan ស្គាល់ខ្ញុំហើយ​គាត់ដឹងថា ខ្ញុំចូលចិត្ត​ដាក់កីឡាករ​ដែល​លេងល្អក្នុងក្រុមជម្រើសដំបូង”៕

adverise with khmeread