លោក Pep Guardiola ដាក់ឲ្យ Raheem Sterling លេងក្នុងតំណែងខ្សែបម្រើកណ្តាល ដោយសារខ្សែប្រយុទ្ធបាត់បង់ឱកាសច្រើន

          លោក Pep Guardiola បារម្ភ​ពីការដាក់ឲ្យ​កីឡាករ​លេង​ខុសតំណែង​ដោយ​ Raheem Sterling គ្រោងនឹង​លេងនៅ​តំណែង​ខ្សែបម្រើ​វិញ ហើយវាជាសារមួយ បង្ហាញដល់ខ្សែប្រយុទ្ធរបស់​លោក​ផងដែរ។

          លោក Guardiola បារម្ភ​ជុំវិញ​ការ​ខកខាន​ឱកាស​ច្រើននៅពេល​ក្រុម​​​ City​ប្រកួត​ជាមួយ​ក្លឹប Everton ហើយថា បញ្ហាដដែលអាចនឹងកើតឡើងដូចឆ្នាំ​មុន​ទៀត។

          គ្រូបង្វឹកក្រុម​ City រូបនេះបាននិយាយថា “​ខ្ញុំបារម្ភ​ខ្លាចមានបញ្ហាដូចរដូវ​កាល​មុន​ទៀត។ យើងនឹង​សាកល្បងដើម្បី​ស្វែង​រកឱកាស​ធ្វើឲ្យកាន់តែមាន​ទំនុកចិត្ត​ ហើយ​ថ្ងៃណាមួយ យើងនឹងធ្វើបាន​ល្អ”។

          លោក Guardiola មានគម្រោងនឹង​សាលល្បង Sterling លេងនៅតំបន់​បម្រើ​វិញហើយ​ Sterling បានសង្គ្រោះក្រុម​ City អំឡុង​ពេល​ប្រកួត​ជាមួយក្រុម Everton ក្នុងជំនួប​ជាមួយ​ក្រុម Bournemouth ។

          City កំពុង​ពន្លឿន​កិច្ចព្រមព្រៀងផ្ទេរ​ Alexis Sanchez ក្នុងតម្លៃ​៥០​លាន​ផោន​របស់ Arsenal​ មុន​ពេល​រដូវកាល​ទិញដូរ​បិទទ្វារ​ក្នុងកិច្ចប្រឹងប្រែង ដើម្បីធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធរបស់ស៊ីធីកាន់តែមាន​ប្រសិទ្ធ​ភាពជាងមុន។

          លោក Guardiola បាននិយាយថា “​Sanchez គឺជាកីឡាករ​របស់ Arsenal។ អ្នកត្រូវ​តែ​សួរ Sanchez សិន។ គាត់គឺជាកីឡាករហើយ​ក្លឹបផ្សេងទៀត​ក៏និយាយ អំពី​រឿងនេះដែរ។ តាមធម្មតា ខ្ញុំមិន​និយាយអំពី​កីឡាករ​មក​ពីក្លឹបផ្សេងទេ”។

          City ​រំពឹងថា នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Jonny Evans ក្នុង តម្លៃ​២៥លានផោន​របស់​ក្លឹប West Brom ខណៈ​លោក Guardiola កំពុងស្វែងរក​ជម្រើស​បន្ថែម​នៅតំបន់​ការពារ៕

adverise with khmeread