Everton ចង់ដណ្តើមយកខ្សែប្រយុទ្ធ Jamie Vardy ពីផែនការផ្ទេររបស់ Chelsea

លឹប Everton នឹងដាក់សំណើដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីដណ្តើមយកកី ឡាករ Jamie Vardy ដែលជាគោលដៅផ្ទេររបស់ក្លឹប Chelsea ក្នុងតម្លៃ៤០លាន ផោន។

 

គ្រូបង្វឹកក្លឹប​ Everton លោក Ronald Koeman ជឿថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ នឹងក្លាយជាផ្នែកមួយនៃផែនការរបស់លោក បន្ទាប់ពីការចំណាយរបស់ក្លឹបកើន ដល់ ១៥០លានផោន ដែលសំដៅធ្វើឲ្យក្រុមនេះឡើងមកឈរនៅក្នុងចំណោម ក្រុមកំពូលទាំងបួន។

 

Vardy ជាខ្សែប្រយុទ្ធរបស់ក្លឹប Leicester បានបដិសេធមិនចាកចេញទៅ ចូលរួមជាមួយក្រុម Arsenal កាលពីរដូវកាលមុនប៉ុន្តែទាំងChelsea និង Everton ជឿថា កីឡាកររូបនេះអាចនៅមានឱកាសប្រកួតប្រជែង។

 

ខ្សែប្រយុទ្ធ វ័យ៣០ឆ្នាំ បានចុះកិច្ចព្រមព្រៀងថ្មីកាលពីឆ្នាំមុន ដែលមាន​ប្រាក់ឈ្នួល១០០.០០០ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែកីឡាកររូបនេះជឿថា ទាំង​Everton និង Chelsea នឹងតំឡើងប្រាក់ឈ្នួលនិងមានឱកាសដណ្តើម​យកមេ​ដាយនៅរដូវកាលនេះផងដែរ។

 

លោក Koeman បានចំណាយពេលស្វែងរកខ្សែប្រយុទ្ធម្នាក់ដើម្បីបំពេញ បន្ទាប់ពីខ្សែប្រយុទ្ធ Romelu Lukaku ចាកចេញ។ លោក ខូមែន បានសាកសួរ ជុំវិញការខ្ចីជើងខ្សែប្រយុទ្ធ Diego Costa របស់ Chelsea ហើយអាចពិភាក្សា រឿងនេះនៅពេលក្រុមទាំងពីរជួបគ្នានៅថ្ងៃអាទិត្យ ៕

adverise with khmeread