សម្រង់សម្តីទាំង ១១ ត្រូវចងចាំ នៅពេលអស់សង្ឃឹមខ្លាំងក្នុងជីវិត

១. ត្រូវចង់ចាំថា ស្ថានភាពបច្ចុប្បន្នរបស់អ្នកមិនមែនជាចុងក្រោយនៃជីវិតរបស់អ្នកទេ។ រឿងល្អៗនៅមិនទាន់មកដល់ទេ។ 

២. ជួនកាល រឿងស៊យដែលបានកើតឡើងក្នុងជីវិតយើង បានដាក់យើងចំផ្លូវឆ្ពោះទៅរករឿងល្អៗ ដែលមិនធ្លាប់កើតឡើងចំពោះយើង។ 

៣. បើអ្នកមិនចូលចិត្តកន្លែងដែលអ្នកកំពុងនៅទេ រើចេញ ព្រោះអ្នកមិនមែនជាដើមឈើទេ។

៤. អ្នកមិនអាចចាប់ផ្តើមជំពូកថ្មីបានទេ បើអ្នកនៅតែបន្តអានទំព័រចុងក្រោយ។ 

៥. ប្រសិនបើទ្វារនោះមិនបើកទេ វាមិនមែនជាទ្វាររបស់អ្នកឡើយ។ 

៦. ជួនកាល អ្នកត្រូវចេញទៅក្រៅស្រូបខ្យល់បរិសុទ្ធ និងរំលឹកខ្លួនឯងថាតើអ្នកជានរណា និងកន្លែងណាដែលអ្នកចង់ទៅ។ 

៧. ជួនកាល អ្នកត្រូវជជែកលេងជាមួយក្មេងអាយុ ៣ ឆ្នាំ ដូច្នេះអ្នកនឹងយល់អំពីជីវិតសាជាថ្មី។ 

៨. ស្តាប់ ហើយនៅស្ងៀម ជួនកាល ជាជម្រើសល្អបំផុតដើម្បីបញ្ចៀសទំនាស់។

៩. ជួនកាលអ្នកត្រូវតែឈប់គិតច្រើនតទៅទៀត និងដើរទៅកន្លែងដែលបេះដូងរបស់អ្នកនាំអ្នកទៅ។

១០. មិនចាំបាច់ទាល់តែមានអ្វីគ្រប់យ៉ាងទើបអាចបន្តដំណើរទៅមុខនោះឡើយ។

១១. កុំបញ្ឈប់ការជឿជាក់ ព្រោះរឿងអព្ភូតហេតុកើតឡើងគ្រប់ពេល៕

adverise with khmeread